ម៉ាស៊ីន​ដក​ប្រាក់ ATMs


ATMs ជា​វិធី​មួយ​ផ្ដល់​ភាព​ងាយស្រួល​ និង​សុវត្ថិភាព​ដល់​អ្នក​ក្នុង​ការ​ដកប្រាក់​ ឬ​ទទួល​ព័តិមាន ពី​     គណនី​របស់​អ្នក​ដោយ​មិន​ចាំបាច់​បំពេញ​ពាក្យ​ស្នើ​សុំ​របស់​ធនាគារ ឬ​រង់ចាំ​ការ​បម្រើ​សេវា​នៅ​ក្នុង​ធនាគារ អតិថិជន​ដែល​មាន​ប័ណ្ណ​ធនាគារ​ FTB អាច​ដក​ប្រាក់​បាន​​ ២៤​ម៉ោង​ក្នុង​មួយថ្ងៃ ៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ទោះបីជា​ថ្ងៃ​ឈប់​សម្រាក​ក៏​ដោយ ។

តើ​មាន​អ្វី​ពិសេស​ពី ATMs របស់ FTB?
ការ​ប្រើប្រាស់​ម៉ាស៊ីន​សព្វ​ថ្ងៃ​មាន​ភាព​ស្មុគស្មាញ​ហើយ​មិន​ផ្ដល់​ភាព​ស្និទ្ធស្នាល​ដូច​ប្រាស្រ័យ ជាមួយ​មនុស្ស​ទេ​។​ ហេតុនេះ​ហើយ​ ATMs​​ របស់​យើង​មាន​បំពាក់​មុខងារ​ពិសេស​ឈាន​មុខ​គេ​ ដើម្បី​សម្រួល​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ដល់​អតិថិជន​ដែល​ធ្លាប់​តែ​ខ្លាច​បច្ជេកវិទ្យា ទំនើប ។ ជាមួយ​និង​បច្ចេកវិទ្យា​ដែល​អាច​ស្គាល់​ស្នាម​ម្រាម​ដៃ អ្នក​មិន​បាច់​ព្រួយ​បារម្ភ​ពី​ការ​ភ្លេច លេខ​សំងាត់​នោះ​ទេ ។​ ម៉ាស៊ីន​របស់​យើង​ថែមទាំង​មាន​ការ​ពន្យល់​ណែនាំ​របៀប​ប្រើប្រាស់​ ជា​ សំឡេង​ និង​រូបភាព​ជំនួស​ដើម្បី​ជួយ​លោក​អ្នក​អោយ​ជ្រាប​អំពី​របៀប ប្រើប្រាស់​សេវា​ធនាគារ​ដ៏​ទំនើប​នេះ ។
KH

 

| FOR MORE INFORMATION TEL : 023 862 111

 

EXCHANGE RATES 

BUY  RATE 1 USD = 4025
SELL RATE 1 USD = 4043

 

"RATE IS FOR REFERENCE ONLY…”