មូលប្បទានប័ត្រ​ធនាគារ​/មាន​ការ​បញ្ជាក់ រូបិយាណត្តិ​និង​ការ​ទូទាត់​ផ្សេងៗ


មូលប្បទានប័ត្រ​ធនាគារ / មូលប្បទានប័ត្រ​មាន​ការ​បញ្ជាក់
មូលប្បទានប័ត្រ​ធនាគារ / មូលប្បទានប័ត្រ​មាន​ការ​បញ្ជាក់​ជា​មូលប្បទានប័ត្រ​ចេញ និង​ធានា​ដោយ ធនាគារ FTB ក្នុង​នាម​របស់​អ្នក ។​ វា​ជួយ​បន្ថែម​ភាព​ទុកចិត្ត និង​សុវត្ថិភាព​នៅ​ពេល ដែល​អ្នក​ទិញ​ទំនិញ   ឬ​សេវា​ក្រៅ ប្រទេស ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ផ្គត់ផ្គង់​មិន​ទទួល​មូលប្បទានប័ត្រ​ផ្ទាល់ខ្លួន។

រូបិយាណត្តិ​ធនាគារ​
រូបិយាណត្តិ​ធនាគារ​គឺជា មូលប្បទានប័ត្រ​ដែល​ចេញ​និង​ធានា​ដោយ​ធនាគារ FTB ក្នុង​នាម​របស់​អ្នក ។ វា​ជួយ​បន្ថែម​ភាព​ទុកចិត្ត និង សុវត្ថិភាព​នៅ​ពេល​លោក​អ្នក​ទិញ​ទំនិញ​ ឬ​សេវា​ពី​ក្រៅ​ប្រទេស​ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ផ្គត់ផ្គង់​មិន​ទទួល​មូលប្បទានប័ត្រ​ផ្ទាល់ខ្លួន ឬ​ស្ថិត​នៅ​ក្នុង​ប្រទេស​ដែល​អ្នក​គ្មាន​គណនី​ធនាគារ ។ FTB អាច​ចេញ​មូលប្បទានប័ត្រ​ធនាគារ ជា​ប្រាក់​ដុល្លារ​ដែល​អាច​ប្រើប្រាស់ បាន​ទូទាំង​ពិភពលោក ។

ការ​ប្រមូល​មូលប្បទានប័ត្រ​សម្រាប់​ធ្វើ​បេឡានិច័យ (​ឧទាហរណ៍ ការ​យក​មូលប្បទានប័ត្រ ចេញ​ដោយ​ធនាគារ​ក្រៅ​ប្រទេស មក​អោយ​ធនាគារ FTB បើក​ប្រាក់​ជំនួស)​។ អ្នក​អាច​យក មូលប្បទានប័ត្រ​ធនាគារ​ជា​ប្រាក់​ដុល្លារ​ដែល​ចេញ​ដោយ​ធនាគារ ក្រៅ​ស្រុក​មក​អោយ​ធនាគារ​ FTB  ដើម្បី​ធ្វើ​បេឡានិច័យ​ដែល នឹង​ត្រូវ​ប្រើ​រយៈ​ពេល ១ខែ ។​ នៅ​ពេល​ទទួល​បាន​ការ​ទូទាត់​យើង និង​បញ្ចូល​ក្នុង​គណនី​របស់​អ្នក ។
សម្រាប់​តារា​អត្រា និង​កម្រៃ​មាន​នៅ​ក្នុង​វ៉ិបសាយ​នេះ​ក្នុង​ទំព័រ "អត្រា និង​កម្រៃ" ។
KH

 

| FOR MORE INFORMATION TEL : 023 862 111

 

EXCHANGE RATES 

BUY  RATE 1 USD = 4025
SELL RATE 1 USD = 4043

 

"RATE IS FOR REFERENCE ONLY…”