គណនីចរន្ត


គណនី​ចរន្ត​របស់ FTB ​គឺ​ជា​ជម្រើស​ដែល​ផ្ដល់​ភាព​ងាយស្រួល សុវត្តិភាព និង​សម្រួល​ដល់​ការ​ដាក់​ប្រាក់ ឬ​ដកប្រាក់ជា​ប្រចាំ​ដោយ​មិន​ចាំបាច់​ ទៅ​ធនាគារ ឬ​ដាក់​សាច់​ប្រាក់​ចំនួន​ច្រើន​តាម​ខ្លួន។

នៅ​ពេល​ដែល​អ្នក​បើក​គណនី​ចរន្ត​មួយ យើង​នឹង​ផ្ដល់​សៀវភៅ​មូលប្បទានប័ត្រ​ ១​ក្បាល​ដោយ​ឥត​គិតថ្លៃ​។​ មូលប្បទានប័ត្រ​ដែល​ចេញ​ដោយ​គណនីចរន្ត FTB មិន​មាន​គិត​ថ្លៃ​លើ​ការ​ទូទាត់​ទេ ដូច្នេះ​អ្នក​អាច​សរសេរ​មូលប្បទានប័ត្រ​នេះ​តាម​តម្រូវ​ការ​អោយ​តែ​អ្នក​មាន​ប្រាក់​គ្រប់គ្រាន់​ក្នុង​គណនី។​

ដំណើរ​ការ​ដាក់​ពាក្យ និង​ទូទាត់​មាន​លក្ខណៈ​សាមញ្ញ និង​​​រហ័ស​ ហើយ​ផ្នែក​សេវា​អតិថិជន ដែល​ពោល​ពេញ​ដោយ​បទ​ពិសោធន៍​របស់​យើង រង់ចាំ​ផ្ដល់​ប្រឹក្សា​និង​បម្រើ​ជានិច្ច​។ សូម​អញ្ជើញ​មក​កាន់​សាខា​មួយ​របស់​យើង ឬ​ទូរស័ព្ទ​មក​កាន់​លេខ ០២៣​ ៨៦២ ១១១ ។
បញ្ញត្តិ និង​លក្ខខណ្ឌ​


គណនី​ចរន្ត​គឺ​អាច​ប្រើប្រាស់​បាន​ ចំពោះ​រាល់​អង្គភាពដែលបានចុះបញ្ជីពាណិជ្ជកម្មតាមច្បាប់ (ឧទាហរណ៍ ក្រុមហ៊ុន​ឯកជន​ គ្រឹះស្ថាន ​សាធារណៈ​ធនាគារ ​និង​​ហិរញ្ញវត្ថុ ​សហគមន៍​អង្គភាព មនុស្សធម៌ អង្គការ​ក្រៅ​រដ្ឋាភិបាល)
ចំនួន​ទឹក​ប្រាក់​អប្បបរមា​សម្រាប់​បើក​គណនី​ដំបូង​គឺ​$ ៥០០,00​(​ឬ​ចំនួន​ទឹកប្រាក់​ស្មើគ្នា​ជា​ប្រាក់​រៀល )
ត្រូវ​មាន​សមតុល្យ​អប្បបរមា $ ៥០០,00( ឬ​ចំនួន​ទឹកប្រាក់​ស្មើ​គ្នា​ជា ប្រាក់​រៀល)​ នៅ​ក្នុង​គណនី
នោ​ពេល​បើក​គណនី​ចរន្ត អ្នក​ត្រូវ​បង្ហាញ​ឯកសារ​ចុះ​បញ្ជី​ពាណិជ្ជកម្ម លក្ខន្តិកៈ​របស់ ក្រុមហ៊ុន និង​ / ឫ​ឯកសារ​ផ្សេងៗ​ទៀត​ដែល​បញ្ជាក់​ថា​ក្រុមហ៊ុន/​ អង្គភាព​របស់​អ្នក​បាន​ចុះ បញ្ជី​ពាណិជ្ជកម្ម​ ត្រឹមត្រូវ និង​ដំណើ​រ​កា​រ​តា​ម​ច្បាប់ ​ផ្ដល់​គំរូ​ហត្ថលេខា​ដែល​នឹង​មា​ន​ សិទ្ធិ​ប្រើប្រាស់ ​គណ​នី​ដើម្បី​រក្សា​សុវត្ថិភាព​ដល់​ទឹក​ប្រាក់​របស់​អ្នក​​។
តារាងអត្រា និង​កម្រៃ​ដែល​ពាក់ព័ន្ធ​នឹង​គណនី​ចរន្ត​មាន​នៅ​ក្នុង​វ៉ិបសាយ​នេះ​ក្នុង​ទំព័រ "អត្រា​ និង​កម្រៃ"
KH

 

| FOR MORE INFORMATION TEL : 023 862 111

 

EXCHANGE RATE DATE:23-MAR-2019 

BUY  RATE 1 USD = 4007
SELL RATE 1 USD = 4025 

"RATE IS FOR REFERENCE ONLY…”