ប្រាក់បញ្ញើមានការកំណត់
![]() |
ជាមួយគណនីប្រភេទនេះ យើងលើកទឹកចិត្តចំពោះការវិនិយោគរបស់អ្នកដោយផ្តល់ អត្រាការប្រាក់ខ្ពស់មាន លក្ខណៈប្រកួតប្រជែងនៅពេលដល់ការកំណត់ ។ នេះជាវិធីដ៏ល្អសម្រាប់ប្រើប្រាស់ទុនទំនេរ សម្រាប់រកចំណូល បន្ថែមជូនអ្នក ។ គ្មានអ្វីងាយជាងនេះទៀតទេ! អ្នកដាក់ប្រាក់បញ្ញើយ៉ាងតិច $១.០០០,០០ សម្រាប់រយះពេល ១ ខែ ទៅ១ឆ្នាំ ហើយនៅចុងបញ្ចប់នៃរយះ ពេលនេះ អ្នកអាចដកយកចំនួនទឹកប្រាក់ ដើមដែលបានផ្ញើ បូកនិងចំនួនទឹកប្រាក់។ នៅពេលដល់កាលកំណត់ អ្នកអាចមានជម្រើសជាច្រើនផ្សេងទៀតដូចជា បន្តវិនិយោគសម្រាប់រយះកាលថ្មី និងបន្តរកការប្រាក់បន្ថែម អ្នកអាចដាក់ប្រាក់ដែលបានទទួលនៅក្នុងគណនី មួយផ្សេងទៀតក៏បាន ឬអ្នកអាចដក ប្រាក់ទំាងការទាំងដើម ដើំម្បីប្រើប្រាស់សម្រាប់ការងារផ្សេង ។ មិនមានការកំណត់ចំពោះចំនួនដងនៃការវិនិយោគឡើងវិញទេ ហើយអ្នក នឹងមិនព្រួយបារម្ភ ដោយដឹងថាប្រាក់របស់អ្នកស្ថិតនៅកន្លែងដ៏មានសុវត្ថិភាព និងកំពុងបន្ត រកប្រាក់ចំណូលជូនអ្នករាល់ថ្ងៃ ។ ដំណើរការដាក់ពាក្យ និងទូទាត់លក្ខណៈសាមញ្ញ និងរហ័ស ហើយផ្នែកសេវាអតិថិជនដែល ពោរពេញដោយបទពិសោធន៍របស់យើងរង់ចាំផ្ដល់ប្រឹក្សា និងបម្រើអ្នកជានិច្ច ។ សូមអញ្ជើញមកកាន់សាខាមួយរបស់យើង ឬទូរស័ព្ទមកកាន់លេខ ០២៣ ៨៦២ ១១១ ។ |
អត្រាការ ប្រាក់ |
![]() |
* ប្រភេទប្រាក់បញ្ញើ ជាដុល្លារអាមេរិក និងការប្រាក់ប្រចាំឆ្នាំ ឬជាប្រាក់រៀល និងការប្រាក់ប្រចាំឆ្នាំអត្រាការប្រាក់និងប្រែប្រួលដោយយោងទៅតាមលក្ខខណ្ឌទីផ្សារ ។ សូមមេត្តាទំនាក់ទំនងជាមួយសាខា FTB ដែលនៅជិតលោកអ្នកជាងគេដើម្បីទទួលព័តិមានពីអត្រាការប្រាក់ចុងក្រោយ។ |
បញ្ញត្តិ និងលក្ខខណ្ឌ | ||||||||||||
|
KH