ឥណទាន​ពាណិជ្ជកម្ម

ផលិតផល

ឥណទាន​មាន​កាល​កំណត់ / ឥណទាន​មាន​អត្រា​ការ ប្រាក់​ស្ថេរ
ប្រើប្រាស់​ឥណទាន​មាន​កាល​កំណត់​របស់ FTB គឺ​ជា​មធ្យោបាយ​ដ៏​ងាយស្រួល និង​មាន​សុវត្ថិភាព​ ក្នុង​ការ​ពង្រីក​អាជីវកម្ម​របស់​អ្នក និង​សមស្រប​អ្នក​ដែល​ត្រូវការ​ទុន​ដើម្បី  វិនិយោគ​លើ​គម្រោង​អាជីវកម្ម​ទិញ​ផលិតផល​ក្នុង​បរិមាណ​ធំ បង្គើត​អាជីវកម្ម​ថ្មី ឬ​តាម​រដូ​វ​កាល​ដូច​ជា​ការ​វិនិយោគ​លើ​ពាណិជ្ជកម្ម​ដើម​ ​។

ការ​ទូទាត់​មាន​ភាព​ទន់ភ្លន់​បត់បែន​បាន ហើយ​អាច​ធ្វើ​ឡើង​តាម​លទ្ធភាព​លំហូរ​​ សាច់​ប្រាក់​របស់​អ្នក​ ដោយ​អាច​ជា លក្ខណៈ​រំលស់ ឬ​សង​ទៅ​តាម​ប្រតិទិន​ដែល​បាន​ព្រមព្រៀង​គ្នា​ជាមុន ។ ឥណទាន​អាច​ ជា​ប្រាក់​ដុល្លារ​ ឬ​ប្រាក់​រៀល​ ។​​ អត្រា​ការ​ប្រាក់​ផ្អែក​លើ​ អត្រា​ទីផ្សារ និង​ទទួល​ការ​ត្រួតពិនិត្យ​ជាប្រចាំ ដើម្បី​ធានា​ថា​វា​នៅ​មាន លក្ខណៈ​ប្រកួត​ប្រជែង​ និង​ត្រូវ​គណនា ដោយ​ផ្អែក​លើ​ស្ថានភាព​ហិរញ្ញវត្ថុ​ជាក់ស្ដែង​របស់​អតិថិជន​។

ឥណទាន វិបារូបន៍
បើ​អ្នក​ត្រូវការ​សាច់​ប្រាក់​សម្រាប់ ទ្រទ្រង់​ចំណាយ​ប្រចាំថ្ងៃ ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​អ្នក​ ឥណទាន​ វិបារូបន៍​របស់ FTB នឹង​ផ្ដល់​លទ្ធភាព​ប្រើប្រាស់ ដល់​អ្នក រាល់​ពេល​ដែល​អ្នក​ត្រូវការ​ផ្អែក​ទៅ​តាម​កម្រិត​ឥណទាន​ដែល​ធនាគារ​បាន​ឯកភាព​ហើយ ។  ហើយ​ការ​ប្រាក់​គិត​តែ​លើ​សមតុល្យ  ប្រចាំ​ថ្ងៃ​មិន​បាន​ប្រើ​ប៉ុណ្ណោះ​ ។​

ផ្នែក​សេវា​អតិថិជន​ដែល​ពោល​ពេញ​ដោយ​បទពិសោធន៍​របស់​យើង​រង់ចាំ​ផ្ដល់​ប្រឹក្សា​និង​បម្រើ​អ្នក​ជានិច្ច​នៅ​ពេល អ្នក​ត្រូវការ ។​ សូម​អញ្ជើញ​មក​កាន់​សាខា​មួយ​របស់​យើង ឬ​ទូរស័ព្ទ​មក​កាន់​លេខ ០២៣​ ៨៦២ ១១១ ។
ហិរញ្ញប្បទាន ​នាំចេញ

ក្នុង​នាម​ជា​អ្នក​នាម​ចេញ​ម្នាក់ ពេលខ្លះ​អតិថិជន​​ក្រៅ​ប្រទេស​អាច​នឹង​បញ្ជា​ទិញ​នូវ​ចំ​នួន​ផលិតផល​ច្រើន​លើស​លប់​ធ្វើ​អោយ​អ្នក​ត្រូវការ​ឬ ទុន​បន្ថែម​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​។​ នៅ​ក្នុង​ស្ថានភាព​បែប​នេះ FTB អាច​ផ្ដល់​ឥណ​ទាន​រយះ​ពេល​ខ្លី​ដោយ​ផ្អែក​លើ​លិខិត​ឥណ​ទាន​ដែល​ចេញ ដោយ​ធនាគារ​របស់​អតិថិជន​អ្នកទិញ ដើម្បី​តម្កល់​ជា​សារ​ធានា​សម្រាប់​ឥណទាន ។ បែប​នេះ​អាច​ជួយ​អ្នក​បំពេញ​តម្រូវ​ការ អតិថិជន​របស់​អ្នក​បាន​រហ័ស​ដោយ​ជឿ​ទុក​ចិត្ត​ថា​ការ​ទូទាត់ថ្លៃ​សេវា និង​ទំនិញ​របស់​អ្នក​មាន​សុវត្ថិភាព ។

ផ្នែក​សេវា​អតិថិជន​ដែល​ពោរពេញ​ដោយ​បទ​ពិសោធន៍​របស់​យើង​រង់ចាំ​ផ្ដល់​ប្រឹក្សា និង​បំរើអ្នកជានិច្ច​នៅ​ពេល​អ្នក​ត្រូវការ ។ សូម​អញ្ជីញ​មក​កាន់​សាខា​មួយ​របស់​យើង ឬ​ទូរស័ព្ទ​មក​កាន់​លេខ ០២៣​ ៨៦២​ ១១១ ។
បញ្ញត្តិ និង​លក្ខខណ្ឌ


រាល់​ឥណទាន​ពាណិជ្ជកម្ម​ត្រូវ​មាន​ផែនការ​អាជីវកម្ម​ច្បាស់លាស់​ របាយការណ៍​ហិរញ្ញវត្ថុ​ និង​ប្រាក់​ចំណេញ​សមស្រប​គម្រោង លទ្ធផល​អនុវត្ត និង​វិនិយោគ ។
ទាម​ទារ​អោយ​​មាន​​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ឥណទាន​ និង​ការ​វាយ​តម្លៃ​ពេញលេញ​ទៅលើ​ ស្ថានភាព​ហិរញ្ញវត្ថុ ដើម្បី​ធានា​ថា​អ្នក​មាន​ទុន​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ការ​ទូទាត់​សង ។
FTB នឹង​ទាមទារ​អោយ​មាន​ឯកសារ​​អចន​ទ្រព្យ​សមស្រប​ដើម្បី​តម្កល់​ធានា​លើ​ចំនួន​ ឥណទាន​ដែល​បាន​ស្នើ ។
នៅ​ពេល​ដាក់​ពាក្យ​សុំ​ឥណទាន​ពាណិជ្ជកម្ម​ អ្នក​ត្រូវ​មាន​ឯកសារ​ចុះ​បញ្ចី​ពាណិជ្ជកម្ម លក្ខន្តិក​និង​​/​ ឬ​ឯកសារ​ផ្សេង​ទៀត​ដែល​បញ្ជាក់​ថា​ក្រុមហ៊ុន/ អង្គភាព​អ្នក​បាន​ចុះ​បញ្ជី ពាណិជ្ជកម្ម​ត្រឹមត្រូវ និង​ធ្វើ​ប្រតិបត្តិការ​តាម​ផ្លូវច្បាប់ ។
កាល​កំណត់​អតិបរមា​សម្រាប់​ការ​​ទូទាត់​​​​សង​រយះ​ពេល ​៣​ឆ្នាំ ។
អ្នក​ដាក់​ប្រាក់​ស្នើ​សុំ​ឥណទាន​ពាណិជ្ជកម្ម​ត្រូវ​បង់​សោហ៊ុយ​សម្រាប់​ភ្នាក់ងារ​អចលនទ្រព្យ ធ្វើ​ការ​វាយ​តម្លៃ​លើ​អចនទ្រព្យ​ដាក់​ធានា​សោហ៊ុយ​សម្រាប់​លិខិត​បញ្ជាក់​ពី​អាជ្ញាធរ ដែល​ដី និង​សោហ៊ុយ​អនុមតិ​ឥណទាន​ម្ដង​គត់​ដែល​ស្នើ​និង១ ឬ ២% នៃ​ចំនួន​ឥណទាន​សរុប។
សម្រាប់​ឥណទាន​វិបារូបន៍​​និង​ត្រូវ​គិត​សោហ៊ុយ​ទៅ​លើ​ចំនួន​ទឹក​ប្រាក់​ដែល​មិន​បាន​ប្រើប្រាស់។
KH

 

| FOR MORE INFORMATION TEL : 023 862 111

 

EXCHANGE RATE DATE:24-MAY-2019 

BUY  RATE 1 USD = 4053
SELL RATE 1 USD = 4073 

"RATE IS FOR REFERENCE ONLY…”