គណនី​សន្សំ


បើ​អ្នក​ចង់​ប្រើប្រាស់​គណនី​សន្សំ​ជា​ប្រចាំ ហើយ​ទទួល​បាន​ការ​ប្រាក់​ពី​សមតុល្យ​ក្នុង​គណនី​​របស់​អ្នក​នេះ​គឺ​ជា​ប្រភេទ​គណនី​ដ៏​សមស្រប​សម្រាប់​អ្នក​។​ អ្នក​អាច​បើក​ជា​លក្ខណៈ​សហ​គណនី ឬ​ឯកត្តជន​ជា​ប្រាក់​រៀល ឬ​ប្រាក់​ដុល្លារ​ក៏​បាន។

ការ​ប្រាក់​សម្រាប់​គណនី​សន្សំ(​ទទួល​បាន​០.៧៥% ក្នុង​មួយ​ឆ្នាំ​សម្រាប់​គណនី​ប្រាក់​ដុល្លារ និង​ ១.៥% ក្នុង​មួយ​ឆ្នាំ​សម្រាប់​គណនី​ជា​ប្រាក់​រៀល) មាន​ប្រាក់​បង្គរ​ជា​រៀងរាល់​ថ្ងៃ។

ដំណើរ​ការ​ដាក់​ពាក្យ និង​ទូទាត់​មាន​លក្ខណៈ​សាមញ្ញ និង​រហ័ស ហើយ​ផ្នែក​សេវាកម្ម​អតិថិជន​ដែល​ពោល​ពេញ​ដោយ​បទ​ពិសោធន៍ របស់​យើង​រង់ចាំ​ផ្ដល់​ប្រឹក្សា និង​បម្រើ​​អ្នក​ជានិច្ច។ សូម​អញ្ជើញ​មក​កាន់​សាខា​ណា​មួយ​របស់​យើង ឬ​ទូរស័ព្ទ​មក​កាន់​លេខ​០២៣​​​ ៨៦២​ ១១១ ។ ​

* Annual percentage yield

បញ្ញត្តិ និង​លក្ខខណ្ឌ


ចំនួន​ទឹក​ប្រាក់​អប្បបរមា​សម្រាប់​បើក​គណនី​ដំបូង​គឺ  $៥០.00(ឬ​ចំនួន​ទឹកប្រាក់​ស្មើគ្នា​ជាមួយ និង​ប្រាក់​រៀល)។
ត្រូវ​មាន​សមតុល្យ​អប្បបរមា $៥០.00​ (ឬ​ចំនួន​ទឹកប្រាក់​ស្មើ​គ្នា​ជាមួយ និង​ប្រាក់​រៀល)នៅ​ក្នុង​គណនី ដើម្បី​ជៀសវាង​ការ​កាត់​ប្រាក់​ប្រចាំខែ សម្រាប់ " សមតុល្យ​ទឹក​ប្រាក់​ទាប " ។
នៅ​ពេល​បើក​គណនី​សន្សំ​អ្នក​ត្រូវ​បង្ហាញ​ឯកសារ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ លក្ខន្តិកៈ​ក្រុមហ៊ុន​និង/​ ឬ​ឯកសារ​ផ្សេងទៀត​ដែល​បញ្ជាក់​ថា​ ក្រុមហ៊ុន/​អង្គភាព​របស់​អ្នក​បាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម និង​ធ្វើ​ប្រតិការ​ស្របច្បាប់ និង​ផ្ដល់​គំរូ​ហត្ថលេខា​ ដែល​និង​មាន​សិទ្ឋិ​ប្រើប្រាស់​គណនី ដើម្បី​រក្សា​សុវត្ថិភាព​ដល់​ទឹកប្រាក់​របស់​អ្នក។
តារាង​អត្រា​និង​កម្រៃ​ដែល​ពាក់ព័ន្ធ​នឹង​គណនី​សន្សំ​មាន​នៅ​ក្នុង​វ៉ិបបសាយ​នេះ​ក្នុង​ទំព័រ  "អត្រា និង​​កម្រៃ"
KH

 

| FOR MORE INFORMATION TEL : 023 862 111

 

EXCHANGE RATE DATE:23-MAR-2019 

BUY  RATE 1 USD = 4007
SELL RATE 1 USD = 4025 

"RATE IS FOR REFERENCE ONLY…”