ហិរញ្ញប្បទាន​ពាណិជ្ជកម្ម


ក្នុង​នាម​ជា​ដៃ​គូ​ជាមួយ​បណ្ដាញ​ធនាគារ​ក្រៅ​ប្រទេស​ទូទាំង​ពិភពលោក យើង​ផ្ដល់​ជូន​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ដែល​ឆាប់​រហ័ស​ជាទី​ទុកចិត្ត​និង​មាន​សុវត្ថិភាព​សម្រាប់​ការ​នាំចេញ នាំចូល​ដូចជា:


លិខិត​ឥណទាន​សម្រាប់​ការ​នាំចេញ នាំចូល(LC)
សេវា​ប្រមូល​ប្រាក់
លិខិត​ធានា
លិខិត​ធានា​លើ​ការ​ដឹក​ជញ្ជូន

លិខិត​ឥណទាន(LC)
លិខិត​ឥណទាន ជា​លិខិត​លាយលក្ខណ៍​អក្សរ​ដែល FTB ចេញ​ជូន​លោក​អ្នក​(ជា​អ្នក​នាំចូល/អ្នកទិញ)ដែល​នៅ​ក្នុង​នោះ FTB យល់ព្រម​ធ្វើការ​ទូទាត់​ទាន់​ពេលវេលា​ជូន​អ្នក​ផ្គត់ផ្គង់​របស់​លោក​អ្នក  ក្នុង​នាម​លោក​អ្នក​នៅ​ពេល​ដែល​អ្នក​ផ្គត់ផ្គង់​បាន​ឯកសារ​គ្រប់គ្រាន់ ​ និង​គោរព​តាម​កាលបរិច្ឆេទ និង​លក្ខខណ្ឌ​ដែល​បាន​ចែង​ក្នុង​លិខិត​ឥណទាន។ ដំណើរការ​នេះ​ផ្ដល់​ភាព​ទុក​ចិត្ត​រវាង​លោក​អ្នក និង​ដៃ​គូ​ពាណិជ្ជកម្ម និង​ធានា​ថា​ការ​ទូទាត់​សាច់​ប្រាក់​របស់​លោក​អ្នក និង​ត្រូវ​ធ្វើ​តែ​ពេលណា​ដែល​ដៃ​គូ​ពាណិជ្ជកម្ម របស់​អ្នក​បំពេញ​គ្រប់គ្រាន់​នូវ​​​កាតព្វកិច្ច របស់​ពួក​គេ​ដូចជា​ បរិមាណ គុណភាព និង​ការ​បង់ពន្ធ​គយ​ជាដើម។

សេវា​ប្រមូល​ប្រាក់
FTB ផ្ដល់​សេវា​រៀបចំ​ឯកសារ​នាំចេញ​ជូន​លោក​អ្នក (ជា​អ្នក​នាំចូល​/ និង​អ្នក​ផ្គត់ផ្គង់)ដែល​បាន​ធ្វើ​កិច្ច​សន្យា​លក់​ជាមួយ​អ្នកទិញ ទៅបរទេស។ FTB និង​បញ្ជូន​ឯកសារ​នាំចេញ​ពាក់ព័ន្ធ និង​កិច្ច​សន្យា​ទៅ​អោយ​ធនាគារ​ទំនាក់ទំនង​របស់​អ្នក​ទិញ​ឯ​បរទេស ដើម្បី​បញ្ជូន​ឯកសារ​ទាំងនោះ​ទៅ​អតិថិជន​របស់​លោក​អ្នក​តែ​នៅ​ក្នុង​ករណី​មាន​ការ​ទូទាត់​ថ្លៃ​ទំនិញ ឬ​ការ​ទទួល​យល់ព្រម (ស្វីការ) លើ​រូបិយាណត្តិ​ប៉ុណោ្ណះ។​នៅ​ពេល​ដែល​លក្ខណ​ទាំងនោះ​បាន​បំពេញ​រួច​ហើយ​ទើប​អតិថិជន​អ្នក​ទិញ​នោះ​អាច​ទទួល​ទំនិញ​បាន ។

លិខិត​ធានា
លិខិត​ធានា គឺ​ជា​កិច្ច​សន្យា​ជា​លាយ​លក្ខណ៍​អក្សរ របស់  FTB ដើម្បី​ទូទាត់​ជា​សាច់​ប្រាក់​នូវ​ចំនួន​ណា​មួយ​ជំនួស​មុខ​អោយ​លោក​អ្នក​អោយ ទៅ​ភាគី​ទី​៣ (អត្ថគាហក)ដែល​លោក​អ្នក​បាន​ចុះ​កិច្ច​សន្យា​ជាមួយ  ។គោលដៅ​លិខិត​ធានា​នេះ​គឺ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ហិរញ្ញ​វត្ថុ​សម្រាប់​គ្រប់​ភាគី​ទាំងអស់​នៅ​ក្នុង​កាលៈទេសៈ​មួយ​ដែល​លោក​អ្នក​មិន​អាច​បំពេញ​កាតព្វកិច្ច​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​សន្យា​បាន​ ។ លិខិត​ធានា​នេះ​និង​ចែង​យ៉ាង​ច្បាស់លាស់​អំពី​លក្ខខណ្ឌ​នៃ​ការ​ទូទាត់ ដែល​និង​ត្រូវ​ធ្វើ​នៅ​ពេល​បាន​ទទួល​ការ​ស្នើ​សុំ​ទូទាត់​ជា​លាយ​លក្ខណ៍​អក្សរ​ឬ​នៅ​ពេល​ដែល​ទទួល​បាន​ឯកសារ​នៅ​ពេល​មាន​ចែង​នៅ​ក្នុង​លិខិត​ធានា​គ្រប់គ្រាន់។

លិខិត​ធានា​លើ​ការ​ដឹក​ជញ្ជូន​តាម​នាវា
លិខិត​ធានា​លើ​ការ​ដឹក​ជញ្ជូន​របស់ FTB ជួយ​លោក​អ្នក​ដែល​ជា​អ្នក​នាំចូល​អាច​ទទួល​បាន នៅ​ពេល​ដែលក្រុមហ៊ុន​ដឹក​ជញ្ជូន ដឹក​ទំនិញ​មក​ដល់​កំពង់​ផែ មុន​ពេល​ដែល​អ្នក​ទទួល​បាន វិក្កយបត្រ​ដឹក​ជញ្ជូន​តាម​នាវា​ជាដើម ។​ លិខិត​ធានា​ដឹក​ជញ្ជូន​នេះ ជា​លិខិត​ធានា​ចេញ​ដោយ​ FTB ជូន​ទៅ​អ្នក (នាំចេញ )សម្រាប់​ប្រគល់​អោយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​តាម​នាវា​ បញ្ជាក់​ថា អ្នក​ពិត​ជា​ម្ចាស់​ទំនិញ ហើយ​​ FTB ធានា​សង់​ទៅ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​វិញ​បើ​សិន​ជា​មិន​មាន​វិក្កយបត្រ​ច្បាប់​ដើម​ជូន​ទៅ​ក្រុមហ៊ុន​ដឹកជញ្ជូន​តាម​នាវា​ទេ ។ នៅ​ពេល​អ្នក​ទទួល​បាន​វិក្កយបត្រ​ច្បាប់​ដើម​អ្នក​ត្រូវ​ប្រគល់​វា​ជូន​ដល់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ភ្លាម ដើម្បី​ប្តូរ​យក​លិខិត​ធានា​លើ​ការ​ដឹក​ជញ្ជូន ហើយ​បង្វិល​វា​អោយ FTB វិញ​។​ ដំណើរ​ការ​នេះ ជួយ​អ្នក​ជៀស​ផុត​ពី​ចំណាយ​មិន​ចាំបាច់​នៅ​កំពង់​ផែ និង​ឃ្លាំង​ដែល​បណ្ដាល​ពី​ការ​យឺតយ៉ាវ​ក្នុង​ការ​បំពេញ​បែបបទ​យក​ទំនិញ ។
KH

 

| FOR MORE INFORMATION TEL : 023 862 111

 

EXCHANGE RATE DATE:24-MAY-2019 

BUY  RATE 1 USD = 4053
SELL RATE 1 USD = 4073 

"RATE IS FOR REFERENCE ONLY…”