មូលប្បទានប័ត្រ​ធនាគារ​/មាន​ការ​បញ្ជាក់​ រូបិយាណត្តិ​និង​ការ​ទូទាត់​ផ្សេងៗ


មូលប្បទានប័ត្រ​​​ធនាគារ​ / មូលប្បទានប័ត្រ​​ មានការ​បញ្ជាក់
មូលប្បទានប័ត្រ​ធនាគារ​ / ​មូលប្បទានប័ត្រ​មាន​ការ​បញ្ជាក់​ជា​មូលប្បទានប័ត្រ​ចេញ និង​ធានា​ដោយ ធនាគារ FTB ក្នុង​នាម​របស់​អ្នក ។​ វា​ជួយ​បន្ថែម​ភាព​ទុក​ចិត្ត ​និង​សុវត្ថិភាព​នៅ​ពេល ​ ដែល​អ្នក​ទិញទំនិញ ឬ​សេវា​ពី បរទេស​ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ផ្គត់ផ្គង់​មិន​ទទួល​មូលប្បទានប័ត្រ​ផ្ទាល់​ខ្លួន  ឬ​ស្ថិត​នៅ​ក្នុង​ប្រទេស​ដែល អ្នក​គ្មាន​គណនី​ធនាគារ ។

រូបិយាណត្តិ​ធនាគារ​
រូបិយាណត្តិ​ធនាគារ​គឺ​ជា មូលប្បទានប័ត្រ​ដែល​ចេញ និង​ធានា​ដោយ​ធនាគារ ​FTB ក្នុង​នាម​របស់​អ្នក ។ វា​ជួយ​បន្ថែម​ភាពទុកចិត្ត និង សុវត្ថិភាព​នៅ​ពេល​លោក​អ្នក​ទិញ​ទំនិញ​ ឬ​សេវា​ពី បរទេស ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ផ្គត់ផ្គង់​មិន​ទទួល​មូលប្បទានប័ត្រ​ផ្ទាល់ខ្លួន ឬ​ប្រទេស​ដែល​អ្នក​គ្មាន​គណនី​ធនាគារ ។ FTB អាច​ចេញ​មូលប្បទានប័ត្រ​ធនាគារ​ជា​ប្រាក់​ដុល្លារ​ដែល​អាច​ប្រើប្រាស់​បាន ទូទាំង​ពិភព​លោក​ ។

ការ​ប្រមូល​មូលប្បទានប័ត្រ​សម្រាប់​ធ្វើ​បេឡានិច័យ (​​ឧទាហរណ៍​ ការ​យក​មូលប្បទានប័ត្រ ចេញ​ដោយ​ធនាគារ​ក្រៅ​ប្រទេស មក​អោយ​ធនាគារ​ F​TB​ បើក​ប្រាក់​ជំនួស​)​។ អ្នក​អាច​យក មូលប្បទានប័ត្រ​ធនាគារ​ជា​ប្រាក់​ដុល្លារ​ដែល​ចេញ​ដោយ​ធនាគារ​ក្រៅ​ស្រុក​មក​អោយ​ធនាគារ FTB ដើម្បី​ធ្វើ​បេឡានិច័យ​ដែល នឹង​ត្រូវ​ប្រើ​រយះ​ពេល​មួយ​ខែ​ ។​ នៅ​ពេល​ទទួល​បាន​ការ​ទូទាត់​យើង​និង​បញ្ចូល​ក្នុង​គណនី​របស់​អ្នក ។

សម្រាប់​តារាង​អត្រា​ និង​កម្រៃ​មាន​នៅ​ក្នុង​វ៉ិបសាយ​នេះ​ក្នុង​ទំព័រ " អត្រា និង​កម្រៃ " ។
KH

 

| FOR MORE INFORMATION TEL : 023 862 111

 

EXCHANGE RATES 

BUY  RATE 1 USD = 4025
SELL RATE 1 USD = 4043

 

"RATE IS FOR REFERENCE ONLY…”