ប្រាក់​បញ្ញើ​ការ​កំណត់

ឧទ្ទេសនាម
​​​ជាមួយ​គណនី​ប្រភេទ​នេះ​យើង​លើក​ទឹក​ចិត្ត​ចំពោះ​ការ​វិនិយោគ​របស់​អ្នក​ដោយ​ផ្ដល់​អត្រា​ការប្រាក់​ខ្ពស់​មាន​លក្ខណៈ​ប្រកួត​ប្រជែង​នៅ​ពេល​ដល់​ការ​កំណត់ ។​ នេះ​ជា​វិធី​ដ៏​ល្អ​សម្រាប់ ប្រើប្រាស់​ទុន​ទំនេរ​រក​ចំណូល​ជូន​អ្នក​បន្ថែម។ នេះ​ជា​វិធី​ដ៏​ល្អ​សម្រាប់​ប្រើប្រាស់ ទុន​ទំនេរ រក​ចំណូល​ជូន​អ្នក​បន្ថែម។

គ្មាន​អ្វី​ងាយ​ជាង​នេះ​ទៀត​ទេ! ​អ្នក​ដាក់​ប្រាក់​បញ្ញើ​យ៉ាងតិច​ $១.០០០,០០​ សម្រាប់​រយះ​ពេល ៣​ខែ ទៅ​១​ឆ្នាំ ហើយ​នៅ​ចុង​បញ្ចប់​នៃ​រយៈ​ពេល​នេះ ​អ្នក​អាច​ដក​យក​ចំនួន​ទឹក​ប្រាក់​ដើម​ដែល​បាន​ផ្ញើ​​ បូក និង​ចំនួន​ការ​​ប្រាក់។

នៅ​ពេល​ដល់​កាល​កំណត់ អ្នក​អាច​មាន​ជម្រើស​ជា​ច្រើន​ផ្សេងទៀត​ដូចជា បន្ត​វិនិយោគ សម្រាប់​រយៈ​កាល​ថ្មី និង​បន្ត​រក​ការប្រាក់​បន្ថែម អ្នក​អាច​ដាក់​ការប្រាក់​ដែល​បាន​ទទួល​នៅ​ក្នុង​គណនី​ មួយ​ផ្សេង​ទៀត​ក៏​បាន ឬ​អ្នក​អាច​ ដក​ប្រាក់​ទំាង​ការ​ទាំង​ដើម ដើំម្បី​ប្រើប្រាស់​សម្រាប់​ការងារ​ផ្សេង ។ មិន​មាន​ការ​កំណត់​ចំពោះ​ចំនួន​ដង​នៃ​ការ​វិនិយោគ​ឡើង​វិញ​ទេ​ ហើយ​អ្នក នឹង​មិន​ព្រួយបារម្ភ ដោយ​ដឹង​ថា​ប្រាក់​របស់​អ្នក​ស្ថិត​នៅ​កន្លែង​ដ៏​មាន​សុវត្ថិភាព និង​កំពុង​បន្ត​រក​ប្រាក់​ចំណូល​ជូន​អ្នក​រាល់​ថ្ងៃ ។

ដំណើរ​ការ​ដាក់​ពាក្យ និង​ទូទាត់​​​លក្ខណៈ​សាមញ្ញ​​ និង​រហ័ស ហើយ​ផែ្នក​សេវា​អតិថិជន​ដែល ពោរពេញ​ដោយ​បទ​ពិសោធន៍​របស់​យើង​រង់ចាំ​ផ្ដល់​ប្រឹក្សា ​និង​បម្រើ​អ្នក​ជានិច្ច ។​ សូម​អញ្ជើញ​មក​កាន់​សាខា​មួយ​របស់​យើង ឬ​ទូរស័ព្ទ​មក​កាន់​លេខ ០២៣​ ៨៦២​ ១១១ ។

អត្រា​ការប្រាក់

* ប្រភេទ​ប្រាក់​បញ្ញើ​ជា​ដុល្លារ​អាមេរិក និង​ការប្រាក់​ប្រចាំ​ឆ្នាំ -ជា​ប្រាក់​រៀល​និង​ការប្រាក់​ប្រចាំ​ឆ្នាំ

បញ្ញត្តិ និង​លក្ខខណ្ឌ




ចំនួន​ប្រាក់​អប្បបរមា​សម្រាប់​បើក​គណនី​ដំបូង​គឺ $១.០០០,00 ( ឬ​ចំនួន​ទឹកប្រាក់​ស្មើគ្នា ជា​ប្រាក់​រៀល)
ការ​ប្រាក់​នឹង​បង្គរ​រៀងរាល់ថ្ងៃ តែ​នឹង​បើក​សរុប​ជូន​នៅ​កាល​វសាន​ដែល​បាន​ព្រមព្រៀង​( ១.៣.៦​ ,១២​ខែ)
ការប្រាក់​នឹង​បាត់បង់​បើ​សិន​ជា​ប្រាក់​បញ្ញើ​ត្រូវ​ដក​មុន​កាល​កំណត់
ការ​ប្រាក់​ដែល​ទទួល​បាន​នឹង​ត្រូវ​ជាប់​កាតព្វកិច្ច​ពន្ធ​កាត់​ទុក
នៅ​ពេល​បើក​គណនី​បញ្ញើ​មាន​កាល​កំណត់ អ្នក​ត្រូវ​បង្ហាញ​អត្តសញ្ញាណប័ណ្ណ ច្បាប់ដើម ឬ​លិខិត ឆ្លងដែន និង​ផ្តល់​គំរូ​ហត្ថលេខា​ដែល​​ នឹង​មាន​សិទ្ធិ​ប្រើប្រាស់​គណនី ដើម្បី​រក្សា​សុវត្ថិភាព​ដល់​ទឹកប្រាក់​របស់​អ្នក
តារាងអត្រា និង​​កម្រៃ​ដែល​ពាក់ព័ន្ធ​នឹង​ប្រាក់​បញ្ញើ​មាន​កាល​កំណត់​មាន​នៅ​ក្នុង​វ៉ិបសាយ នេះ ក្នុង​ទំព័រ "អត្រា និង​កម្រៃ"
KH

 

| FOR MORE INFORMATION TEL : 023 862 111

 

EXCHANGE RATES 

BUY  RATE 1 USD = 4057
SELL RATE 1 USD = 4077

 

"RATE IS FOR REFERENCE ONLY…”