គណនី​សន្សំ


ឧទ្ទេសនាម
បើ​អ្នក​ចង់​ប្រើប្រាស់​គណនី​សន្សំ​ជា​ប្រចាំ ហើយ​ទទួល​បាន​ការ​ប្រាក់​ពី​សមតុល្យ​ក្នុង​គណនី​របស់​អ្នក​នេះ​គឺជា​ប្រភេទ​គណនី​ដ៏​សម​ស្រប​សម្រាប់​អ្នក។ អ្នក​អាច​បើក​ជា​លក្ខណៈ​សហ​គណនី ឬ​ឯកត្តជន​ជា​ប្រាក់​រៀល ឬ​ប្រាក់​​ដុល្លារ​ក៏បាន។


ការ​ប្រាក់​សម្រាប់​គណនី​សន្សំ (​ទទួល​បាន ០.៧៥% ក្នុង​មួយ​ឆ្នាំ​សម្រាប់​គណនី​ប្រាក់​ដុល្លារ និង​០.5% ក្នុង​មួយ​ឆ្នាំ​សម្រាប់​គណនី​ជា​ប្រាក់​រៀល) មាន​ប្រាក់​បង្គរ​ជា​រៀងរាល់ថ្ងៃ។ ដំណើរ​ការ​ដាក់​ពាក្យ និង​ទូទាត់​មាន​លក្ខណៈ​សាមញ្ញ និង​រហ័ស ហើយ​ផ្នែក​សេវាកម្ម​អតិថិជន​ដែល​ពោរពេញ​ដោយ​បទពិសោធន៍​របស់​យើង​រង់ចាំ​ផ្ដល់​ប្រឹក្សា និង​បម្រើ​អ្នក​ជានិច្ច។

សូម​អញ្ជើញ​មក​កាន់​សាខា​ណា​មួយ​របស់​យើង ឬ​ទូរស័ព្ទ​មក​កាន់​លេខ​០២៣​​​ ៨៦២​ ១១១ ។

បញ្ញត្តិ និង​លក្ខខណ្ឌ
ចំនួន​ទឹក​ប្រាក់​អប្បបរមា​សម្រាប់​បើក​គណនី​ដំបូង​គឺ  $៥០.00 (ឬ​ចំនួន​ទឹកប្រាក់​ស្មើគ្នា​ជាមួយ និង​ប្រាក់​រៀល)
ត្រូវ​មាន​សមតុល្យ​អប្បបរមា $៥០.00​ (ឬ​ចំនួន​ទឹកប្រាក់​ស្មើគ្នា​ជាមួយ និង​ប្រាក់​រៀល)​ នៅ​ក្នុង​គណនី​ដើម្បី​ជៀសវាង​ការ​កាត់​ប្រាក់​ប្រចាំខែ សម្រាប់ " សមតុល្យ​ទឹកប្រាក់​ទាប " ។
នៅ​ពេល​បើក​គណនី​សន្សំ​អ្នក​ត្រូវ​បង្ហាញ​អត្តសញ្ញាណប័ណ្ណ​ច្បាប់​ដើម ឬ​លិខិត​ឆ្លងដែន និង​ផ្ដល់​នូវ​គំរូ​ហត្ថលេខា ដែល​នឹង​មាន​សិទ្ធិ​ប្រើប្រាស់ គណនី​សន្សំ ដើម្បី​រក្សា​សុវត្ថិភាព​ដល់​ទឹកប្រាក់​របស់​អ្នក
តារាង​អត្រា និង​កម្រៃ​ដែល​ពាក់ព័ន្ធ​នឹង​គណនី​សន្សំ​មាន​នៅ​ក្នុង​វ៉ិបសាយ នេះ​ក្នុង​ទំព័រ  " អត្រា​តម្លៃ "
KH

 

| FOR MORE INFORMATION TEL : 023 862 111

 

EXCHANGE RATES 

BUY  RATE 1 USD = 4057
SELL RATE 1 USD = 4077

 

"RATE IS FOR REFERENCE ONLY…”