Careers

Cleaner

បម្រើការងារនៅការិយាល័យកណ្តាល និងត្រូវទទួលខុសត្រូវអនុវត្តការងារសំអាត ប្រកបដោយអនាម័យខ្ពស់ មានផាសុខភាព និងធានាអនុវត្តបានត្រឹមត្រូវតាមគោលការណ៍ និងនីតិវិធីក្នុងតួនាទីការងារ ។

កិច្ចការចម្បងៗ និងការទទួលខុសត្រូវ

  • សំអាតបរិវេណក្នុង-ក្រៅការិយាល័យ បន្ទប់ទឹក ចង្រ្កានបាយ ចំណតយានយន្ត និងឧបករណ៍-សម្ភារឱ្យមានរបៀបរៀបរយ អនាម័យ និងសោភ័ណភាពជានិច្ច ។
  • រៀបចំឱ្យមានគ្រប់គ្រាន់ ព្រមទាំងត្រួតពិនិត្យជាប្រចាំនូវកន្រ្តក់ ឬធុងសំរាមតាមតុធ្វើការ និងរៀបចំឱ្យមានគ្រប់គ្រាន់នូវសម្ភារប្រើប្រាស់ក្នុងបន្ទប់ទឹក / បង្គន់ ធានាមិនឱ្យមានក្លិនអាក្រក់កើតឡើង ។
  • រៀបចំផ្តល់ភេសជ្ជៈ (ទឹកក្តៅ-ត្រជាក់) សម្រាប់ភ្ញៀវ និងនិយោជិតឱ្យបានគ្រប់គ្រាន់ និងមានអនាម័យ ។
  • បោកគក់សំអាតវាំងនន កម្រាលតុ កន្សែងជូតដៃ និងរបស់របរផ្សេងៗទៀតឱ្យបានស្អាតជាប្រចាំ ។
  • ចូលរួមសន្សំសំចៃលើការប្រើប្រាស់ថាមពលអគ្គិសនី និងទឹក នៅក្នុងបរិវេណ អគារការិយាល័យ និងបន្ទប់ទឹកទាំងអស់ របស់ធនាគារ ។
  • រាយការណ៍ជូនអ្នកគ្រប់គ្រង អំពីការមិនចូលរួមថែរក្សាអនាម័យរបស់បុគ្គលិកក្នុងបរិវេណការិយាល័យធនាគារ ។
  • ធ្វើការងារផ្សេងទៀត តាមការចាត់តាំងរបស់អ្នកគ្រប់គ្រង។

លក្ខណសម្បត្តិ និងបទពិសោធន៏

  • យ៉ាងតិចមានសញ្ញាបត្របឋមភូមិ (សញ្ញាបត្រថ្នាក់ទី ៩ -ជាប់ឌីប្លូម ) ។
  • ជានីតិជន ដែលមានសញ្ជាតិជាខ្មែរ និងចេះអាន សរសេរ ភាសាខ្មែរបានល្អ ។ ចេះភាសាអង់គ្លេស ត្រូវបានលើកទឹកចិត្ត ។
  • មានភាពស្មោះត្រង់ សុចរិតភាព អត់ធ្មត់ និងសកម្មលើការងារ ។ មានបទពិសោធន៍ពាក់ព័ន្ធនឹងអនាម័យ ត្រូវបានផ្តល់អាទិភាព
  • មានលក្ខណៈសម្បត្តិក្នុងការប្រាស្រ័យទាក់ទងល្អ រួសរាយ រាក់ទាក់ និងមានឥរិយាបថចេះបម្រើអតិថិជន ។
  • អាចលះបង់នូវពេលវេលាផ្ទាល់ខ្លួន ដើម្បីទទួលនូវការបម្រើជូនធនាគារ និងអតិថិជនបានល្អ ។
  • មានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការងារ ក៏ដូចជាលក្ខខណ្ឌការងាររបស់ធនាគារ ។

Download Job Announcement

អ្នកសំអាត

How to Apply:

Interested applicants, please send by email attached with a cover letter and your most updated CV (with current photo) to hr@ftb.com.kh or submit the hard copy at Our Head Office, Building No. 33 C-D, Tchecoslovaquie Blvd (169), Sangkat Veal Vong, Khan 7 Makara Phnom Penh. Only short-listed candidates will be contacted for an interview.

More information, please kindly contact phone number: 081 666 597 / 081 666 535

Please visit our website: https://ftb.com.kh/careers

Contact

Head Office Branch

HR Department

Tel : +855(0)23 862 111
Fax : +855(0)23 426 108/ 426 410
Email : hr@ftb.com.kh
Website : www.ftb.com.kh
Swift Code : FTCCKHPP
Address : No. 33CD, Street 169, Sangkat Veal Vong, Khan 7 Makara, Phnom Penh, Cambodia.