ពិធីចុះហត្ថលេខាជាផ្លូវការ អនុស្សរណៈនៃការយោគយល់ អំពីកិច្ចសហការពាណិជ្ជកម្ម និងអត្ថប្រយោជន៍បុគ្គលិក រវាង ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា

អត្ថបទសារព័ត៌មានចុះផ្សាយថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

រាជធានីភ្នំពេញ៖ ទន្ទឹមនឹងការវិនិយោគលើវិស័យអចលនទ្រព្យកាន់តែរីកចម្រើនឥតឈប់ឈរនៅព្រះរាជាណាចក្រកម្ពុជា វិស័យធនាគារក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាកម្មធនាគារ និងហិរញ្ញវត្ថុផ្សេងៗ កម្ចីលើការវិនិយោគលើធុរកិច្ច អាជីវកម្ម និងគម្រោងអភិវឌ្ឍន៍ផ្សេងៗរបស់សហគ្រាសឯកជន ក៏ដូចជាការផ្តល់ឥណទានជាលក្ខណៈឯកត្តជនជូនដល់ប្រជាពលរដ្ឋផងដែរ ។ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការសេវាកម្ម និងឥណទានលំនៅឋានរបស់ប្រជាពលរដ្ឋកម្ពុជា និយោជិតក្រុមហ៊ុន ក៏ដូចជាអតិថិជន ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បាននិងកំពុងសហការជាមួយធនាគារនានាក្នុងនោះមាន ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ហៅកាត់ថា FTB ជាធនាគារពាណិជ្ជទី១នៅកម្ពុជាដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ និងជាដៃគូធុរកិច្ចដ៏សំខាន់ និងយូរអង្វែងមួយរបស់ក្រុមហ៊ុន។ កិច្ចសហការនេះត្រូវបានពង្រីកមួយកម្រិតថែមទៀតតាមរយៈ ពិធីចុះហត្ថលេខាជាផ្លូវការ អនុស្សរណៈនៃការយោគយល់ អំពីកិច្ចសហការពាណិជ្ជកម្ម និងអត្ថប្រយោជន៍បុគ្គលិក រវាងក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ជាមួយ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ដែលត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅ(ទីកន្លែងចុះហត្ថលេខា) ដើម្បីផ្តល់ភាពងាយស្រួលជាពិសេសជូនដល់បុគ្គលិកធនាគារ FTB ដែលមានបំណងចង់វិនិយោគ ទិញលំនៅឋានពីគម្រោងណាមួយរបស់ ក្រុមហ៊ុនអ័រគីដេ ។

កិច្ចសហការដៃគូពាណិជ្ជកម្មនេះ គឺអតិថិជនដែលទិញផ្ទះពី ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន អាចស្នើប្រាក់កម្ចី ពីធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា រហូតដល់ ៨០% ក្នុងទំហំទឹកប្រាក់សរុបនៃតម្លៃអចលនទ្រព្យ រីឯរយៈពេលកម្ចីគឺបានរហូតដល់ ២០ឆ្នាំជាមួយអត្រាការប្រាក់សមរម្យ ហើយស្ថិតក្នុងលក្ខខណ្ឌងាយស្រួល ការអនុម័តប្រាក់កម្ចីរហ័ស និងមានកម្មវិធីពិសេសសម្រាប់អតិថិជន ក៏ដូចជាបុគ្គលិកធនាគារផងដែរ។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះផងដែរ លោកជំទាវ ខៀវ សស៊ីលៀប នាយិកាប្រតិបត្តិទូទៅ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន មានប្រសាសន៍ថា “យើងមានមោទនភាពដែលបានសហការជាមួយ FTB ជាធនាគារពាណិជ្ជទី១នៅកម្ពុជាដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ និងជាដៃគូធុរកិច្ចដ៏សំខាន់ និងយូរអង្វែងមួយរបស់ក្រុមហ៊ុន។ កិច្ចសហការមួយនេះផ្តល់ទំនុកចិត្ត ភាពងាយស្រួល និងសេវាឆាប់រហ័សលើការអនុម័តកម្ចីទិញផ្ទះជូនដល់អតិថិជនរបស់យើងផ្ទាល់ ហើយក៏មានជាកម្មវិធីប្រូម៉ូសិនពិសេសសម្រាប់អតិថិជន ក៏ដូចជាបុគ្គលិកធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាផងដែរ។ នេះគឺជាកាលានុវត្តភាពមួយដែលផ្តល់ជូនយ៉ាងពិសេសដល់អតិថិជនទាំងអស់ ក៏ដូចជាបុគ្គលិកធនាគារផ្ទាល់។

ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និង ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា នឹងបន្តកិច្ចសហការជាដៃគូសម្រាប់គម្រោងផ្សេងទៀតនៅថ្ងៃអនាគត សំដៅរួមចំណែកអភិវឌ្ឍវិស័យអចលនទ្រព្យ និងវិស័យធនាគារ និងហិរញ្ញវត្ថុឲ្យមានការរីកចម្រើនខ្លាំងក្លាជាលំដាប់ និងប្រកបដោយនិរន្តរភាព។”

លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា មានប្រសាសន៍ថា៖ “កិច្ចសហការពាណិជ្ជកម្ម រវាងធនាគារFTB និងក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន នឹងជួយផ្តល់អត្ថប្រយោជន៍អោយគ្នាទៅវិញទៅមកក្នុងដំណើរការពង្រឹង និងពង្រីកអាជីវកម្មស្របតាមផែនការយុទ្ធសាស្រ្តរបស់ខ្លួន។ ទន្ទឹមគ្នានេះដែរ ក៍នឹងបន្តអនុញ្ញាតអោយ ធនាគារFTB អាចចូលរួមផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដោយផ្ទាល់តាមរយៈការផ្តល់ឥណទានលំនៅដល់អតិថិជនរបស់ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ក្រោមលក្ខខណ្ឌពិសេសៗ មួយចំនួនដូចដែលបានលើកឡើងខាងលើដោយលោកជំទាវ ខៀវ សស៊ីលៀប នាយិកាប្រតិបត្តិទូទៅ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ។ ខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំថាកិច្ចសហការពាណិជ្ជកម្មនះ នឹងជួយនាំមកលទ្ធផលជាផ្លែផ្កាបន្តទៀត និងជោគជ័យថ្មីៗជូនដល់ស្ថាប័នដៃគូទាំងពីរ។”

ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជា បាននិងកំពុងធ្វើការអភិវឌ្ឍន៍លើគម្រោងមួយចំនួនដូចជា៖ គម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី គម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង និង គម្រោងខុនដូអ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម ដែលគម្រោងនីមួយៗត្រូវបានអភិវឌ្ឍនៅលើទីតាំងដែលមានសក្តានុពលខ្ពស់ ចរន្តសេដ្ឋកិច្ចល្អ មានភាពងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្មនានា ជាពិសេសរួមមានគ្រប់ប្រភេទនៃលំនៅឋានដែលសមស្របទៅតាមតម្រូវការរបស់អតិថិជនទៀតផង។

គ្រប់គម្រោងទាំងអស់របស់ អ័រគីដេ ការបង់ប្រាក់ គឺមានភាពងាយស្រួល និងមានភាពបត់បែនបំផុតទៅតាមតម្រូវការ និងលទ្ធភាពរបស់អតិថិជន គឺអតិថិជនអាចធ្វើការបង់ប្រាក់ត្រឹមតែ ០,៨៣% តែប៉ុណ្ណោះក្នុងមួយខែ រហូតដល់ ២៤ ខែដោយគ្មានការប្រាក់ និងគ្មានប្រាក់កក់។ ចំពោះទំហំទឹកប្រាក់ដែលនៅសល់ អតិថិជនអាចស្នើកម្ចីពី ធនាគារដៃគូអ័រគីដេ FTB បានដោយស្វ័យប្រវត្តិ។

សម្រាប់ព័ត៌មានលម្អិត អតិថិជនអាចអញ្ជើញ ទៅសាកសួរព័ត៌មាននៅគ្រប់ការិយាល័យលក់ទាំងបីទីតាំងរួមមាន៖

  • គម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៦អា ហួសស្ពានជ្រោយចង្វារ៧គ.ម បត់ឆ្វេងតាមស្តុបអ័រគីដេ។
  • គម្រោងខុនដូអ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម តាមបណ្តោយផ្លូវ២០០៤ ទល់មុខសាលាអន្តរជាតិស៊ី-អាយ-អេ និងជាប់សាលាអន្តរជាតិណតប្រ៊ីត។
  • គម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង តាមបណ្តោយផ្លូវវត្តតាំងកសាង (ផ្លូវ១០៥K) ទល់មុខ អាកាសយានដ្ឋានអន្តរជាតិ
    ភ្នំពេញ។