ព័ត៌មានទូទៅរបស់ធនាគារ

ប្រវត្តិ​ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB)

ធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ នៃ​កម្ពុជា បាន​បង្កើត​ឡើង​នៅ ថ្ងៃ​ទី ១០ ខែ​តុលា ឆ្នាំ​១៩៧៩​ ដោយ​អនុក្រឹត្យ​លេខ​១២១៣ ក្នុង​អតីត​របប​រដ្ឋកម្ពុជា។​ ក្នុង​ឆ្នាំ​២០០០​ ធនាគារ​បាន​បំបែក​ចេញ ពី​ការ​គ្រប់គ្រង​ផ្ទាល់​របស់​ធនាគារ​ជាតិ ​នៃកម្ពុជា (ធនាគារ​កណ្តាល) ដើម្បី​ផ្ទេរ​អត្តសញ្ញាណ​​ របស់​ខ្លួន​អោយ​ក្លាយ​ទៅ​ជា​ធនាគារ​ពាណិជ្ជ​របស់​រដ្ឋ​ដែល​មាន​ចារឹក​ជា​គ្រឹះស្ថាន​សាធារណៈ​ដែល​មាន​លក្ខណៈ​សេដ្ឋកិច្ច​ និង​ក្នុង​គោល​បំណង​ឈាន​ទៅ​រក​ប្រតិបត្តិការ​អាជីវកម្ម​ស្វយ័ត។

នៅ​ខែ​មករា ឆ្នាំ​២០០១​​ ធនាគារ FTB ​បាន​ទទួល​អាជ្ញាប័ណ្ណ​អាជីវកម្ម​ពី​ធនាគារ​កណ្តាល​ ដើម្បី​ប្រតិបត្តិ​ ជា​ធនាគារ​ពាណិជ្ជ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ សម្រាប់​រយះ​ពេល ៣​ឆ្នាំ ចាប់​ពី​ថ្ងៃ​ទី​ ០៤ ​ខែ​ មករា ឆ្នាំ​២០០១​ ហើយនេះ​គឺ​ជា​ អាជ្ញាប័ណ្ណ​អាជីវកម្ម​លើក​ដំបូង​ដែល​អនុញ្ញាត អោយ​ធនាគារ FTB ​ដំណើរ​ការ​ជា​អង្គភាព​ឯករាជ្យ​ស្របច្បាប់​មួយ ពី​ការ​គ្រប់គ្រង​ផ្ទាល់​របស់​​ ធ​​នា​​គារ​កណ្ដាល។​​ នៅ​ថ្ងៃ​ទី​០៨​ ខែ​មករា​ ឆ្នាំ​២០០៤​ ធនាគារ FTB ​បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​លើក​ទី​២​​ ពី​ធនាគារ​ក​ណ្តាល សម្រាប់​រយះ​ពេល ៣​ឆ្នាំ​ចាប់​ពី​ថ្ងៃ​នោះ​មក។​​ បច្ចុប្បន្ន​នេះ​ធនាគារពាណិជ្ជកម្មក្រៅប្រទេស FTB ​មាន​អាជ្ញាប័ណ្ណ គឺជា​ធនាគារ​ពាណិជ្ជ ដែល​មានការចុះ​បញ្ជីនៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ​ ឆ្នាំ​២០០៦​ សម្រាប់​កាល​មិន​កំណត់។

FTB គឺ​ជា​ធនាគារ​ដំបូង​បំផុត​ និង​នាំ​មុខ​គេនៅ​ព្រះរាជាណាចក្រកម្ពុជា​។​ ក្នុងនាមជាធនាគារពាណិជ្ជឯកជនមួយ ធនាគារ FTB បាននឹងកំពុងបន្តផ្តល់សេវាកម្មធនាគារដ៏មានសុវត្ថិភាព និង​ភាព​ជឿជាក់​ច្រើន​ជាង ​៤០ឆ្នាំមកហើយ​។

លក្ខន្តិក : ធនាគារពាណិជ្ជ
រចនាសម្ព័ន្ធភាគទខុនតិ : ធនាគារពាណិជ្ជចំណុះរដ្ឋ (១០%) និងឯកជន (៩០%)
ដើមទុនចុះបញ្ជី : ៧៩.៥០០.០០០,០០ ដុល្លារអាមេរិក នៅថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៩
អាជ្ញាប័ណ្ណអាជីវកម្មលើកដំបូង : លេខ ១៦ ចុះថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០០១
វិសោធនកម្មលក្ខនិ្តក : បានចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជា ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១០ និងចុងក្រោយថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៦
ការចុះបញ្ជីពាណិជ្ជកម្មសារជាថ្មី : លេខ Co៨៨៣៥M/២០០៦ ចុះថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០០៦

ចក្ខុវិស័យ​ បេសកកម្ម និង​គុណ​តម្លៃ

ចក្ខុវិស័យ

ជាធនាគារពាណិជ្ជដែលមានការពេញចិត្តជាងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា។

 

 

បេសកកម្ម

  • ផ្តល់ជូននូវផលិតផល និងសេវាធនាគារ​ ប្រកបដោយភាពច្នៃប្រឌិត
  • ផ្តល់ជូននូវដំណោះស្រាយងាយស្រួល និងទាន់ពេលវេលា ឆ្លើយតបទៅតាមតម្រូវការរបស់អតិថិជន ដើម្បីឈានទៅរកភាពរីកចម្រើនទាំងអស់គ្នា
  • ប្រតិបត្តិការអាជីវកម្ម ប្រកបដោយទំនួលខុសត្រូវខ្ពស់ចំពោះសង្គម​ និងបរិស្ថាន។

គុណតម្លៃ

ជាគោលការណ៍រួម ដែលជាមគ្គទេសក៍ ដ៏សំខាន់មួយសម្រាប់អោយកម្មករ និយោជិតអនុវត្តនៅក្នុងធនាគារ ក្នុងការទំនាក់ទំនងជាមួយស្ថាប័នមានសមត្ថកិច្ច អតិថិជន​ ដៃគូធុរកិច្ច និងក្រុមប្រឹក្សាភិបាលរបស់ធនាគារ។

  • សុចរិតភាព: កម្មករនិយោជិតទាំងអស់ ត្រូវប្រកាន់ខ្ជាប់បទដ្ឋានការងារ និងក្រមសីលធម៌ខ្ពស់ បំផុតនៅគ្រប់កម្រិតទាំងអស់​។
  • ការងារជាក្រុម: កម្មករនិយោជិតទាំងអស់ត្រូវសហការគោរព និងធ្វើការងារ ជាមួយគ្នាដើម្បីភាពជោគជ័យរបស់អង្គភាពយើង។
  • ការទុកចិត្ត: ដើម្បីអោយដៃគូធុរកិច្ច អតិថិជន និងភាគី ពាក់ព័ន្ធអាចជឿជាក់លើ ធនាគារបាន កម្មករ​និយោជិតទាំងអស់ត្រូវប្តេជ្ញាយកគុណភាព សមត្ថភាព ការពិត និងភាពត្រឹមត្រូវ មកបំពេញការងារ។
  • ការរក្សាការសម្ងាត់​: កម្មករនិយោជិតទាំងអស់ ត្រូវធ្វើធុរកិច្ចប្រកបដោយវិជ្ជាជីវៈខ្ពស់ និងរក្សាយ៉ាងម៉ឺងម៉ាត់ជាការសម្ងាត់នូវរាល់ព័ត៌មានរបស់អតិថិជនទាំងអស់។
  • ការតម្រង់ឆ្ពោះទៅរកលទ្ធផល​: កម្មករនិយោជិតទាំងអស់ ត្រូវ​យកចិត្តទុកដាក់ តម្រង់ឆ្ពោះទៅលើលទ្ធផល និងផ្តល់ជូនលទ្ធផលទាំងនោះដែលជាតម្លៃបន្ថែមដល់អតិថិជន និងអ្នកចូលរួមការងារទាំងអស់។
  • ស្ថិរភាពនៃគុណភាព: កម្មករនិយោជិតទាំងអស់ ត្រូវធានាឲ្យបាននូវស្ថិរភាពនៃ គុណភាពនៅគ្រប់ការងារភារកិច្ចទាំងអស់។​ យើងចាត់ទុកថារាល់ការងារដែល យើងធ្វើជាការងារផ្ទាល់ខ្លួន​ និងទទួលខុសត្រូវចំពោះអ្វីដែលយើងធ្វើ។​

ពានរង្វាន់ និងសមិទ្ធិផលនានា

ឆ្នាំ ២០១៥ - ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានឈ្នះរង្វាន់ពីរពី International Banker ក្នុងចំណាត់ថ្នាក់៖
១. ការច្នៃប្រឌិតថ្មីល្អបំផុតជា Retail Banking នៅកម្ពុជា
២. ធនាគារពាណិជ្ជកម្មល្អបំផុតប្រចាំឆ្នាំនៅកម្ពុជា

១. ការច្នៃប្រឌិតថ្មីល្អបំផុតជា Retail Banking នៅកម្ពុជា

  • Outstanding Mobile Banking Award 2017
  • Leadership in Prepaid Payment Volume 2017

2015 Banking Award

  • Outstanding Mobile Banking Award 2015
  • Leadership in Prepaid Payment Volume 2015

Cambodia Bank And Microfinance Award

  • Outstanding e-Commerce Platform Banking Award 2016
  • Leadership in Cross-border Payment Volume Penetration 2016
  • Outstanding e-Banking Partnerships Banking Award 2016

របាយការណ៍​ប្រចាំឆ្នាំ

សូមទាញយករបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ FTB​ ដូចខាងក្រោម៖

របាយការណ៍​ប្រចាំឆ្នាំ ២០១៧

Download PDF

របាយការណ៍​ប្រចាំឆ្នាំ ២០១៨

Download PDF

របាយការណ៍​ប្រចាំឆ្នាំ ២០១៩

Download PDF

របាយការណ៍​ប្រចាំឆ្នាំ ២០២០

Download PDF