សេវាទូទាត់វិក្កយបត្រ

“សេវាទូទាត់វិក្កយបត្រ”

សេវាករ ឬអាជីវករមួយចំនួនអនុវត្តការផ្តល់សេវាកម្ម ឬលក់ទំនិញដោយការចេញវិក្កយបត្រឲ្យអតិថិជនរបស់ខ្លួន​​ដើម្បីឲ្យពួកគេ​ទូទាត់តាមពេលវេលាកំណត់ ឧទាហរណ៍៖ ការទូទាត់សេវាអុីនធឺណិតប្រចាំខែជាដើម។​ ការទូទាត់វិក្កយបត្រ​​អាច​ធ្វើឡើងតាមវិធីផ្សេងៗ ដូចជាការទៅបង់ថ្លៃសេវានៅតាមបញ្ជរក្នុងស្នាក់ការ ឬសាខារបស់ក្រុមហ៊ុនជាដើ​ម។ ជាមួយនឹងសេវាទូទាត់វិក្កយបត្ររបស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា អាជីវករអាចទទូលបាន​ការទូទាត់​ពីអតិថិជនរបស់ខ្លួនតាមច្រក ឬបរិក្ខារទាំងឡាយដែលធនាគារបានដាក់ឲ្យអតិថិជនប្រើប្រាស់។ អាជីវករ​គ្រាន់តែចេញវិក្កយបត្រឲ្យអតិថិជនរបស់ខ្លួន និងផ្ញើលេខវិក្កយបត្រទាំងនោះជាមួយទឹកប្រាក់ត្រូវបង់មកធនាគារ​ដើម្បីផ្ទៀងផ្ទាត់។ លើកលែងតែថ្ងៃឈប់សម្រាក ធនាគារនឹងទូទាត់ជូនអាជីវករនូវទឹកប្រាក់ត្រូវបង់តាមវិក្កយបត្រនៅថ្ងៃបន្ទាប់ សម្រាប់វិក្កយបត្រទាំងឡាយដែលបានបង់មុនម៉ោង ៣រសៀលជារៀងរាល់ថ្ងៃ។ រាល់វិក្កយបត្រដែលបានបង់​ក្រោយម៉ោង ៣រសៀល ត្រូវលើកទៅទូទាត់នៅថ្ងៃបន្ទាប់មួយទៀត (យឺតមួយថ្ងៃដោយមិនគិតថ្ងៃឈប់សម្រាក)។ ដើម្បីអាចទទួលការទូទាត់បានភ្លាមៗពីអតិថិជន អាជីវករក៏អាចធ្វើសន្ធានកម្មប្រព័ន្ធរបស់ខ្លួនជាមួយប្រព័ន្ធរបស់​ធនា​គារដើម្បទទួលបានទិន្នន័យទូទាត់ពីអតិថិជន។

អតិថិជន​របស់អាជីវករ ឬសេវាករជាអតិថិជនរបស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា​ ដែលទទួលបាន​ឧប​ករណ៍​ទូទាត់ សេវាកម្មហិរញ្ញវត្ថុ និងច្រកទូទាត់ផ្សេងៗពីធនាគារដូចជា តាមបញ្ជរសាខា ការប្រើប្រាស់ប័ណ្ណអេឡិកត្រូនិចផ្សេងៗ ប្រព័ន្ធអុីនធឺណិត ប្រព័ន្ធធនាគារចល័តមហាបុត្រជាដើម។ តាមមធ្យោបាយដែលខ្លួនមាន អតិថិជនអាច​បង់វិក្កយបត្រជូនអាជីវករតាមព័ត៌មានដែល​អាជីវករបានផ្តល់ឲ្យ​ដូចជាលេខវិក្កយបត្រ ឬព័ត៌មានផ្សេងទៀតដែលអាចអនុវត្តបាន ។

សេវាទូទាត់វិក្កយបត្ររបស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ផ្តល់នូវភាពងាយស្រួល ប្រសិទ្ធភាពការទូទាត់ខ្ពស់ កាត់បន្ថយ​ពេលវេលា និងចំណាយសម្រាប់សេវាករ/អាជីវករ និងអតិថិជន ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរស័ព្ទលេខ

+៨៥៥ ២៣ ៨៦២ ១១១,

អុីមែល៖ billpayinfo@ftbbank.com,

ទំនាក់ទំនងតាមទូរស័ព្ទដៃផ្ទាល់ +៨៥៥ ៧៧ ៦៦៦ ៨០១