អាជីវករខេអេចឃ្យូអរ (KHQR)

 




គណនីអាជីវករ
អាជីវករអាចទទួលការទូទាត់ភ្លាមៗ ដោយងាយស្រួល និងប្រសិទ្ធភាពខ្ពស់ជាមួយ FTB KHQR Merchant តាមរយៈកម្មវិធីធនាគារចល័ត FTB Mobile និងគ្រប់កម្មវិធីធនាគារចល័តរបស់ធនាគារផ្សេងៗទៀត ព្រមទាំង E-Wallet ដែលជាសមាជិក KHQR ។


អត្ថប្រយោជន៏នៃខេអេចឃ្យូអរ

សម្រាប់អាជីវករ សម្រាប់អតិថិជន
ជួយកាត់បន្ថយការតាំងបង្ហាញនិមិត្តសញ្ញា QR ដោយគ្រាន់តែមាននិមិត្តសញ្ញា FTB KHQR។ ងាយស្រួលស្កេនទូទាត់ និងមិនមានការភាន់ច្រឡំគណនី។
ទទួលការទូទាត់ពីគ្រប់អតិថិជន និងគ្រប់ធនាគារចល័តដែលជាសមាជិកប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព។ ទូទាត់ជាលុយរៀល ឬ ដុល្លារប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព។
ប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងសាច់ប្រាក់។

លក្ខខណ្ឌនៃគណនីអាជីវករ
 - កម្រិតសមតុល្យបើកគណនី ០ដុល្លារ ឬ ០រៀល
 - កម្រិតសមតុល្យអប្បបរមាក្នុងគណនី ៥ដុល្លារ ឬ ២០.០០០រៀល
 - ជម្រើសក្នុងការបើកគណនីជា ប្រាក់ដុល្លារ ឬ ប្រាក់រៀល
 - ជម្រើសក្នុងការស្នើសុំប័ណ្ណអេធីអឹមធម្មតា ប័ណ្ណវីសាឥណពន្ធធម្មតា ឬ មូលប្បទានបត្ររ
 - ផ្តល់ជូនសម្ភារផ្សព្វផ្សាយ ដោយឥតគិតថ្លៃ

អត្ថប្រយោជន៍ និងលក្ខខណ្ឌផ្សេងៗ គណនីរៀល គណនីដុល្លារ
កម្រៃសេវាប្រតិបត្តិការ ឥតគិតថ្លៃ ឥតគិតថ្លៃ
កម្រៃថែរក្សាគណនី ឥតគិតថ្លៃ ឥតគិតថ្លៃ
កម្រៃរបាយការណ៍គណនី (ក្នុង១ខែម្តង) ឥតគិតថ្លៃ ឥតគិតថ្លៃ
កម្រៃលើសេវាធនាគារចល័ត FTB Mobile និង iBanking ឥតគិតថ្លៃ ឥតគិតថ្លៃ
កម្រៃលើមូលប្បទានបត្រដំបូង ឥតគិតថ្លៃ ឥតគិតថ្លៃ
កម្រៃស្នើសុំប័ណ្ណអេធីអឹមធម្មតា ឬប័ណ្ណវីសាឥណពន្ធធម្មតា ដំបូង ឥតគិតថ្លៃ ឥតគិតថ្លៃ
កម្រៃលើគណនីអសកម្ម (ក្នុងមួយឆ្នាំ) ២០.០០០រៀល ៥ដុល្លារ
កម្រៃលើការបិទគណនី (ក្រោយ ឬស្មើ ៦ខែ គិតចាប់ពីថ្ងៃបើកគណនី ២០.០០០រៀល ៥ដុល្លារ
កម្រៃលើការបិទគណនី (ក្រោម ៦ខែ គិតចាប់ពីថ្ងៃបើកគណនី) ៤០.០០០រៀល ១០ដុល្លារ

ចំណាំ: ធនាគាររក្សារសិទ្ធិក្នុងការកែប្រែកម្រៃសេវាផ្សេងៗខាងលើដោយមិនចាំបាច់ជូនដំណឹងជាមុនយោងទៅតាមលក្ខខណ្ឌទូទៅរបស់ធនាគារ។