ម៉ាស៊ីនឆូតប័ណ្ណ

ម៉ាស៊ីន​ឆូត​ប័ណ្ណ FTB ជា​ឧបករណ៍​អេឡិច​ត្រូនិក​ដែល​ប្រើ​សម្រាប់​ទូទាត់​ទំនិញ ឬ​សេវាកម្ម​ផ្សេងៗ​ដែល​មាន​លក្ខណៈ​ងាយ​ស្រួល និង​សុវត្ថិភាព​ខ្ពស់​បំផុត តាម​រយៈការប្រើប្រាស់​ប័ណ្ណ​របស់​ធនាគារ FTB និង​ប័ណ្ណវីសា​របស់​ធនាគារ​ផ្សេង។

លក្ខណៈពិសេស ៖

  • ទទួលទូទាត់ពីគ្រប់ប្រភេទប័ណ្ណចេញដោយធនាគារ FTB
  • ទទួលទូទាត់ពីប័ណ្ណវីសាគ្រប់ប្រភេទទាំងក្នុង និងក្រៅប្រទេស
  • មានប្រព័ន្ធស្កេនក្រយៅដៃយ៉ាងសុវត្ថិភាព
  • គ្រប់គ្រងរបាយការណ៍លក់ និងរបាយការណ៍តុល្យការប្រចាំថ្ងៃ
  • អនុញ្ញាតឲ្យមានការដោះដូរ និងទូទាត់ការបង្វិលសងជូនអតិថិជន

អត្ថប្រយោជន៍ ៖

  • ព័ត៌មានទាំងអស់ត្រូវបានរក្សាទុកដោយសុវត្ថិភាព
  • ពន្លឿនរយៈពេលប្រតិបត្តិការទូទាត់សាច់ប្រាក់ និងការតម្រង់ជួរក្នុងការទូទាត់
  • កាត់បន្ថយហានិភ័យនៃការបាត់បង់សាច់ប្រាក់ក្នុងពេលប្រតិបត្តិការ ការលួចនិងការក្លែងបន្លំក្នុងរូបភាពផ្សេងៗជាមួយការទូទាត់ដោយមិនប្រើសាច់ប្រាក់ ។
  • កាត់បន្ថយការចំណាយលើការគ្រប់គ្រងសាច់ប្រាក់
  • ទាក់ទាញអតិថិជនកាន់តែច្រើន និងបង្កើនសកម្មភាពលក់
  • ទទួលបានការគាំទ្រពីធនាគារ FTB ក្នុងភាពជាដៃគូអាជីវកម្ម ការផ្គត់ផ្គង់សម្ភារៈផ្សព្វផ្សាយក្នុងហាង ការគាំទ្រក្នុងទម្រង់ជាការផ្សព្វផ្សាយតាម អុីនធឺណិត តាមរយៈគេហទំព័ររបស់ធនាគារ FTB កម្មវិធីមហាបុត្រ និងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ។