អាជីវករឃ្យូអកូដ mVisa

តើអាជីវកម្មរបស់អ្នកកំពុងសែ្វងរកវិធីទទួលការទូទាត់ដែលកាន់តែងាយស្រួល កាន់តែឆាប់រហ័ស និងកាន់តែមានសុវត្ថិភាពមែនទេ? ជាមួយការទូទាត់តាម QR កូដ អាជីវករអាចទទួលការទូទាត់សម្រាប់ទំនិញ និងសេវាកម្មក្នុងមួយពព្រិចភ្នែក។

លក្ខណៈពិសេស ៖

  • មានភាពងាយស្រួលក្នុងការប្រើប្រាស់ជាភាសាខ្មែរ ឬភាសាអង់គ្លេសតាមចំណង់ចំណូលចិត្ត
  • ទទួលបានការជូនដំណឹងភ្លាមៗនូវរាល់ប្រតិបត្តិការលក់ដូរ
  • បង្កើត QR កូដ ដែលអាចប្រែប្រួលតាមតម្លៃទំនិញ
  • អនុញ្ញាតឲ្យមានការដោះដូរ និងទូទាត់ការបង្វិលសងជូនអតិថិជន
  • តាមដានការលក់ដូរ និងគ្រប់គ្រងរបាយការណ៍គណនីបានប្រសើរជាងមុន។

អត្ថប្រយោជន៍ ៖

  • ព័ត៌មានទាំងអស់ត្រូវបានរក្សាទុកដោយសុវត្ថិភាព
  • ពន្លឿនរយៈពេលប្រតិបត្តិការទូទាត់សាច់ប្រាក់ និងការតម្រង់ជួរក្នុងការទូទាត់
  • កាត់បន្ថយហានិភ័យនៃការបាត់បង់សាច់ប្រាក់ក្នុងពេលប្រតិបត្តិការ ការលួច និងការក្លែងបន្លំក្នុងរូបភាពផ្សេងៗជាមួយការទូទាត់ដោយមិនប្រើសាច់ប្រាក់។
  • កាត់បន្ថយការចំណាយលើការគ្រប់គ្រងសាច់ប្រាក់
  • ទាក់ទាញអតិថិជនកាន់តែច្រើន និងបង្កើនសកម្មភាពលក់
  • ទទួលបានការគាំទ្រពីធនាគារ FTB ក្នុងភាពជាដៃគូអាជីវកម្ម ការផ្គត់ផ្គង់សម្ភារៈផ្សព្វផ្សាយក្នុងហាង ការគាំទ្រក្នុងទម្រង់ជាការផ្សព្វផ្សាយតាម អុីនធឺណិត តាមរយៈគេហទំព័ររបស់ធនាគារ FTB កម្មវិធី FTB Mobile និងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ។