ឱកាសការងារ

មន្រ្តីឥណទាន

បម្រើការនៅក្នុងនាយកដ្ឋានឥណទាន និងនៅតាមសាខាផ្សេងៗរបស់ធនាគារ មានទទួលខុសត្រូវខ្ពស់ក្នុងការបង្កើនផលប័ត្រឥណទាន ដោយរកឃើញនូវតម្រូវការហិរញ្ញវត្ថុ និងផ្តល់ជាដំណោះស្រាយល្អៗដល់អតិថិជន។ បង្កើតទំនាក់ទំនងជាមួយអតិថិជន វិភាគទិន្នន័យ ហិរញ្ញវត្ថុ បំពេញសំណើរប្រាក់កម្ចី លិខិតស្នាមឥណទាន និងគ្រប់គ្រងនូវការបង្កើនផលប័ត្រឥណទាន ។

កិច្ចការចម្បងៗ និងការទទួលខុសត្រូវ

  • អភិវឌ្ឍ រក្សា និងបង្កើនទំនាក់ទំនងការលក់ជាមួយអតិថិជនថ្មី និងអតិថិជនដែលមានស្រាប់
  • ផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ធនាគារឱ្យស្របទៅតាមតម្រូវការរបស់អតិថិជន
  • ជួប និងប្រមូលព័ត៌មានផ្សេងៗពីអតិថិជនដើម្បីធ្វើការបំពេញឯកសារក្នុងការកម្ចីប្រាក់ផ្សេងៗ
  • ជួបជាមួយនឹងអតិថិជនចាស់និងអតិថិជនថ្មីដើម្បីយល់ដឹងពីអាជីវកម្មរបស់ពួកគាត់និងផ្ដល់នូវជម្រើសដ៏ល្អក្នុងការជួយសម្រួលដល់ពួកគាត់
  • អនុវត្តការវិភាគឥណទានស្របទៅតាមគោលការណ៍ និងនិតីវិធីរបស់ធនាគារ
  • រៀបចំ និងអនុវត្តកិច្ចសន្យាសម្រាប់កម្ចីប្រាក់ និងឯកសារផ្លូវច្បាប់ផ្សេងៗដែលពាក់ព័ន្ធ
  • ដោះស្រាយរាល់បញ្ហាដែលកើតមានឡើងជូនអតិថិជន និងតាមដានរាល់សកម្មភាពនានាដើម្បីធានាការទូទាត់ប្រាក់ឱ្យបានទាន់ពេលវេលា
  • អនុវត្តការងារឱ្យស្របតាមគោលការណ៍ និងនិតិវិធី សមស្របតាមគោលការណ៍ប្រតិបត្តិរបស់ធនាគារ
  • អាចធ្វើការជាក្រុមបាន និងអាចសហការជាមួយនាយកដ្ឋានផ្សេងៗទៀតក្នុងធនាគារ
  • ការងារផ្សេងៗទៀតទៅតាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង

លក្ខណសម្បត្តិ និងបទពិសោធន៍

  • បរិញ្ញបត្រ​ ផ្នែកធនាគារ ហិរញ្ញវត្ថុ ឬផ្នែកផ្សេងៗដែលពាក់ព័ន្ធ
  • មានបទពិសោធន៍ផ្នែកមន្រ្តីឥណទាន និងមានការយល់ដឹងច្បាស់អំពីផលិតផល សេវាកម្ម និងដំណើរការផ្តល់ឥណទានផ្សេងៗ
  • មានសមត្ថភាពក្នុងការអាន និងវិភាគអំពីរបាយការណ៍ និងព័ត៌មានហិរញ្ញវត្ថុ​
  • មានចំណង់ចំណូលចិត្តខ្ពស់ក្នុងការធ្វើការងារជាក្រុម និងអាចដោះស្រាយបញ្ហាបានល្អ
  • មានសមត្ថភាពល្អផ្នែកទំនាក់ទំនង ការចរចារ​ ការដោះស្រាយបញ្ហា និងការបង្កើនទំនាក់ទំនង
  • មានសញ្ជាតិខ្មែរ អាចអាន និងសសេរភាសាខ្មែរ និងភាសាអង់គ្លេសបានល្អ និងអាចប្រើប្រាស់កុំព្យូទ័របាន (Microsoft Office Word & Excel)​

Download Job Announcement

មន្រ្តីឥណទាន

របៀបដាក់ពាក្យ៖

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញផ្ញើប្រវត្តិរូបសង្ខេប (មានបិទរូបថត) ជាមួយលិខិតអមជាភាសាខ្មែរ/អង់គ្លេសមកធនាគារតាមរយៈអុីម៉ែល: hr@ftbbank.com ឬការិយាល័យកណ្តាល ស្ថិតនៅអគារលេខ ៣៣ C-D ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ឬតាមសាខាណាមួយ របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ។ មានតែបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានជាប់ក្នុងបញ្ជីសម្រាំង និងត្រូវបានទូរស័ព្ទអញ្ជើញឲ្យមកចូលសម្ភាសន៍ ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ: ០៨១ ៦៦៦ ៥៩៧ / ០៨១ ៦៦៦ ៥៣៥

Please visit our website: https://www.ftbbank.com/careers

Contact

Head Office Branch

HR Department

Tel : +855(0)23 862 111
Fax : +855(0)23 426 108/ 426 410
Email : info@ftbbank.com
Website : www.ftbbank.com
Swift Code : FTCCKHPP
Address : No. 33CD, Street 169, Sangkat Veal Vong, Khan 7 Makara, Phnom Penh, Cambodia.