ឱកាសការងារ

នាយក-នាយិកាសាខា

រៀបចំផែនការយុទ្ធសាស្រ្ត ចាត់ចែង និងដឹកនាំការងារក្នុងសាខាឱ្យមានប្រសិទ្ធភាព និងដំណើរការអាជីវកម្មរបស់សាខាឱ្យល្អប្រសើរ សម្រេចបានតាមផែនការអាជីវកម្ម តាមរយៈការផ្តល់សេវាកម្មល្អ ធានាថាប្រតិបត្តិការនានា និងការលក់ផលិតផលរបស់ធនាគារ ស្របតាមតម្រូវការរបស់អតិថិជនយ៉ាងពិតប្រាកដ ។

កិច្ចការចម្បងៗ និងការទទួលខុសត្រូវ

 • គ្រប់គ្រង និងដឹកនាំដំណើការអាជីវកម្ម របស់សាខាឱ្យមានប្រសិទ្ធភាព សម្រេចបានតាមផែនការអាជីវកម្ម ។
 • កំណត់នូវឱកាសកំណើនអាជីវកម្ម ផែនការសកម្មភាព និងអនុវត្តនូវសម្មភាពទីផ្សារនានា ដើម្បីសម្រេចនូវគោលដៅអាជីវកម្ម ​។
 • អនុវត្តការងារឱ្យស្របតាមគោលការណ៍ និងនិតិវិធី សមស្របតាមគោលការណ៍ប្រតិបត្តិរបស់ធនាគារ ។
 • ធានាឱ្យមានប្រសិទ្ធិភាពការងារ ស្របតាមផែនការដែលបានកំណត់ដោយធនាគារ ។
 • ដឹកនាំក្រុមការងារឆ្ពោះទៅរកការអភិវឌ្ឍន៍ បង្កើនការទំនាក់ទំនងល្អជាមួយអតិថិជន និងរក្សាអតិថិជនឱ្យបានល្អ ។
 • ទទួលខុសត្រូវលើការអនុវត្តផែនការការងារគ្រប់ផែ្នក ទាំងការរៀបចំចាត់ចែងការងារក្នុងរង្វង់តួនាទី ឲ្យបានល្អ ដឹកនាំការងារឲ្យមាន ប្រសិទ្ធភាព ត្រួតពិនិត្យវាយតម្លៃឲ្យបានត្រឹមត្រូវ ដោះស្រាយរាល់បញ្ហាដែលបានកើតឡើង និងកែលម្អឲ្យបានទាន់ពេល ធានាធ្វើយ៉ាង ណាឲ្យការងារប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ ។
 • បង្ហាត់បង្រៀនដល់បុគ្គលិកឱ្យបានទៀងទាត់ ដើម្បីធានានូវភាពល្អប្រសើរចំពោះការផ្តល់សេវាកម្មជូនអតិថិជន​ យល់ដឹងច្បាស់លាស់អំពី គោលការណ៍ ការគ្រប់គ្រងហានិភ័យ និងតម្រូវការប្រតិបត្តិតាមរបស់ធនាគារ ។
 • កំណត់​ តាមដាន និងដោះស្រាយយ៉ាងសកម្ម​លើការមិនពេញចិត្ត ឬពាក្យបណ្តឹងរបស់អតិថិជន ។
 • ផ្សព្វផ្សាយផលិតផល និងសេវាកម្ម របស់ធនាគារឱ្យស្របទៅតាមតម្រូវការរបស់អតិថិជន​ ។
 • ការងារផ្សេងៗទៀតតាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង ។

ជំនាញ និងបទពិសោធន៍

 • បរិញ្ញបត្រ ផ្នែកធនាគារ និងហិរញ្ញវត្ថុ សេដ្ឋកិច្ច ឬផ្នែកនានាដែលពាក់ព័ន្ធ ឬអនុបណ្ខិតកាន់តែប្រសើរ
 • មានបទពិសោធន៍យ៉ាងតិច ៣ឆ្នាំក្នុងការដឹកនាំ និងគ្រប់គ្រងសាខាធនាគារ
 • មានជំនាញក្នុងការរៀបចំ ដឹកនាំ​ ចាត់ចែង និងគ្រប់គ្រងពេលវេលាបានល្អ
 • មានភាពអត់ធ្មត់ មានការទទួលខុសត្រូវខ្ពស់ និងមានការយកចិត្តទុកដាក់ក្នុងការងារ
 • មានចំណង់ចំណូលចិត្តខ្ពស់ក្នុងការធ្វើការងារជាក្រុម និងអាចដោះស្រាយបញ្ហាបានល្អ
 • មានជំនាញទំនាក់ទំនង និងកសាងទំនាក់ទំនងល្អទាំងក្នុង ​និងក្រៅស្ថាប័ន
 • មានចំណេះដឹងភាសាអង់គ្លេស និងអាចប្រើប្រាស់កុំព្យូទ័របានស្ទាត់ជំនាញ (Microsoft Office Word & Excel)​

Download Job Announcement

នាយក-នាយិកាសាខា

របៀបដាក់ពាក្យ៖

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញផ្ញើប្រវត្តិរូបសង្ខេប (មានបិទរូបថត) ជាមួយលិខិតអមជាភាសាខ្មែរ/អង់គ្លេសមកធនាគារតាមរយៈអុីម៉ែល: hr@ftbbank.com ឬការិយាល័យកណ្តាល ស្ថិតនៅអគារលេខ ៣៣ C-D ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ឬតាមសាខាណាមួយ របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ។ មានតែបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានជាប់ក្នុងបញ្ជីសម្រាំង និងត្រូវបានទូរស័ព្ទអញ្ជើញឲ្យមកចូលសម្ភាសន៍ ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ: ០៨១ ៦៦៦ ៥៩៧ / ០៨១ ៦៦៦ ៥៣៥

Please visit our website: https://www.ftbbank.com/careers

Contact

Head Office Branch

HR Department

Tel : +855(0)23 862 111
Fax : +855(0)23 426 108/ 426 410
Email : info@ftbbank.com
Website : www.ftbbank.com
Swift Code : FTCCKHPP
Address : No. 33CD, Street 169, Sangkat Veal Vong, Khan 7 Makara, Phnom Penh, Cambodia.