ឱកាសការងារ

អ្នកបើកបរ

បម្រើការងារនៅភ្នំពេញ និងអាចធ្វើដំណើរចុះតាមបណ្តាសាខាខេត្ត-ក្រុង។ អ្នកបើកបររថយន្ត ត្រូវបើកបរដឹកជញ្ជូននិយោកជិក បុគ្គលិក មន្ត្រី និងថ្នាក់ដឹកនាំធនាគារ ប្រកបដោយការប្រុងប្រយ័ត្ន សន្តិសុខ សុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់បំផុត។

កិច្ចការចម្បងៗ និងការទទួលខុសត្រូវ

  • ដឹកជញ្ជូនភ្ងៀវ-អតិថិជនខាងក្នុង ឧបករណ៍-សម្ភារៈ និងបរិក្ខាររបស់ធនាគារឲ្យដល់គោលដៅ ប្រកបដោយសុវត្ថិភាព។
  • ថែទាំរថយន្តឲ្យបានល្អប្រសើរ ដោយត្រូវថែទាំរថយន្តទាំងលើបច្ចេកទេស និងសោភ័ណភាពជាប្រចាំថ្ងៃ តាមលក្ខណៈបច្ចេកទេស។
  • ត្រូវត្រួតពិនិត្យជាប្រចាំ តាមលក្ខណៈបច្ចេកទេសលើហ្វ្រាំង ភ្លើង ទឹក ម៉ាស៊ីនត្រជាក់ កង្ហា ខ្សែក្រវ៉ាត់ កង់ និងឧបករណ៍ផ្សេងៗ ពាក់ព័ន្ធប្រព័ន្ធដំណើរការរថយន្ត ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពខ្ពស់ដល់ការបើកបរ។

លក្ខណសម្បត្តិ និងបទពិសោធន៏

  • យ៉ាងតិចមានសញ្ញាបត្របឋមភូមិ (សញ្ញាបត្រថ្នាក់ទី ៩​ (ជាប់ឌីប្លូម))។
  • ជានីតិជន ដែលមានសញ្ជាតិជាខ្មែរ និងចេះអាន សរសេរ ភាសាខ្មែរបានល្អ។ ចេះភាសាអង់គ្លេស ត្រូវបានលើកទឹកចិត្ត។
  • មានបទពិសោធន៍យ៉ាងតិច ២ឆ្នាំ​ ពាក់ព័ន្ធលើការបើកបររថយន្ត (ទាំងលេខដៃ និងអូតូ)។

Download Job Announcement

Driver

របៀបដាក់ពាក្យ៖

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញផ្ញើប្រវត្តិរូបសង្ខេប (មានបិទរូបថត) ជាមួយលិខិតអមជាភាសាខ្មែរ/អង់គ្លេសមកធនាគារតាមរយៈអុីម៉ែល: hr@ftbbank.com ឬការិយាល័យកណ្តាល ស្ថិតនៅអគារលេខ ៣៣ C-D ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ឬតាមសាខាណាមួយ របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ។ មានតែបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានជាប់ក្នុងបញ្ជីសម្រាំង និងត្រូវបានទូរស័ព្ទអញ្ជើញឲ្យមកចូលសម្ភាសន៍ ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ: ០៨១ ៦៦៦ ៥៩៧ / ០៨១ ៦៦៦ ៥៣៥

Please visit our website: https://www.ftbbank.com/careers

Contact

Head Office Branch

HR Department

Tel : +855(0)23 862 111
Fax : +855(0)23 426 108/ 426 410
Email : info@ftbbank.com
Website : www.ftbbank.com
Swift Code : FTCCKHPP
Address : No. 33CD, Street 169, Sangkat Veal Vong, Khan 7 Makara, Phnom Penh, Cambodia.