ឱកាសការងារ

បុគ្គលិកផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា

រៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំថ្ងៃ និងសប្តាហ៍តាមការកំណត់ និងចូលរួមសហការរៀបចំរបាយការណ៍ហរិញ្ញវត្ថុប្រចាំខែ និងរបាយការណ៍បន្ទាន់ផ្សេងៗ សំរាប់ថ្នាក់ដឹកនាំពិនិត្យ និងវិភាគ ។

កិច្ចការចម្បងៗ និងការទទួលខុសត្រូវ

  • រៀបចំរបាយការណ៍សាច់ប្រាក់ប្រចាំថ្ងៃ
  • រៀបចំរបាយការណ៍ បំណុលនិងប្រាក់បញ្ញើ
  • រៀបចំរបាយការណ៍ប្រចាំពីរសប្តាហ៍ស្តីពីប្រតិបត្តិការប្រាក់បញ្ញើ
  • រៀបចំរបាយការណ៍រយៈពេលមូលដ្ឋាន និងតម្កល់ ស្ដីពីប្រាក់បម្រុងកាតព្វកិច្ច
  • ទំនាក់ទំនងល្អជាមួយធនាគារជាតិ នៃកម្ពុជា អំពីកំណែទម្រង់លើរបាយការណ៍ហិរញ្ញវត្ថុឲ្យបានល្អ ប្រសើរ ក្នុងន័យសហប្រតិបត្តិការល្អជាមួយគ្នា ។
  • បញ្ជូនរបាយការណ៍សម្រាប់បញ្ចូលក្នុងប្រព័ន្ធ VPN របស់ធនាគារជាតិ ។
  • សិក្សា និងអនុវត្តឲ្យកាន់តែប្រសើរនូវការងារថ្មីៗ ដោយស្វែងរកគន្លឹះងាយស្រួល ឆាប់រហ័សជាមួយ នឹងភាពត្រឹមត្រូវ លើការតំឡើងរបាយការណ៍នានា ។
  • គោរពតាមគោលការណ៍ សេចក្តីណែនាំ និងនិតិវិធីរបស់ធនាគារអោយមានប្រសិទ្ធភាពខ្ពស់ ។
  • ការទទួលខុសត្រូវផ្សេងៗទៀត ទៅតាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង ។

ជំនាញ និងបទពិសោធន៍

  • បរិញ្ញបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ ផ្នែកសេដ្ឋកិច្ច ឬផ្នែកនានាដែលពាក់ព័ន្ធ ។
  • មានបទពិសោធន៍យ៉ាងតិច១ឆ្នាំ បម្រើការងារក្នុងវិស័យធនាគារ ឬមីក្រូហិរញ្ញវត្ថុ ខាងផ្នែករៀបចំរបាយការណ៌
  • មានជំនាញវិជ្ជាជីវៈ និងចេះគ្រប់គ្រងពេលវេលាបានល្អ
  • មានគំនិតច្នៃប្រឌិត អាចធ្វើការងារជាក្រុម មានការសហការល្អ និងចេះបត់បែនក្នុងការងារ
  • មានចំណេះដឹងផ្នែកភាសាអង់គ្លេសល្អ
  • អាចប្រើប្រាស់កុំព្យូទ័របានស្ទាត់ជំនាញ (Microsoft Office Word & Excel)

Download Job Announcement

MIS Officer

របៀបដាក់ពាក្យ៖

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញផ្ញើប្រវត្តិរូបសង្ខេប (មានបិទរូបថត) ជាមួយលិខិតអមជាភាសាខ្មែរ/អង់គ្លេសមកធនាគារតាមរយៈអុីម៉ែល: hr@ftbbank.com ឬការិយាល័យកណ្តាល ស្ថិតនៅអគារលេខ ៣៣ C-D ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ឬតាមសាខាណាមួយ របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ។ មានតែបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានជាប់ក្នុងបញ្ជីសម្រាំង និងត្រូវបានទូរស័ព្ទអញ្ជើញឲ្យមកចូលសម្ភាសន៍ ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ: ០៨១ ៦៦៦ ៥៩៧ / ០៨១ ៦៦៦ ៥៣៥

Please visit our website: https://www.ftbbank.com/careers

Contact

Head Office Branch

HR Department

Tel : +855(0)23 862 111
Fax : +855(0)23 426 108/ 426 410
Email : info@ftbbank.com
Website : www.ftbbank.com
Swift Code : FTCCKHPP
Address : No. 33CD, Street 169, Sangkat Veal Vong, Khan 7 Makara, Phnom Penh, Cambodia.