ឱកាសការងារ

ភ្នាក់ងារសន្តិសុខ

បម្រើការងារនៅការិយាល័យកណ្តាល និងតាមបណ្តាសាខា ក្នុងទីក្រុងភ្នំពេញ។ ភ្នាក់ងារសន្តិសុខធនាគារ ត្រូវទទួលខុសត្រូវ លើការសម្របសម្រួល និងថែរក្សានូវ សន្តិសុខ សណ្តាប់ធ្នាប់ជូនការិយាល័យធនាគារ ក៏ដូចអតិថិជន របស់ធនាគារ។

កិច្ចការចម្បងៗ និងការទទួលខុសត្រូវ

  • ថែទាំ និងរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនអតិថិជនទាំងខាងក្នុង និងខាងក្រៅ ដើម្បីផ្តល់នូវជំនឿទុកចិត្តជូនអតិថិជន ក៏ដូចសាធារណៈជន
  • រៀបចំសម្រួលចំណតចេញ-ចូល ជូនអតិថិជនទាំងខាងក្នុង និងខាងក្រៅ របស់ធនាគារ ឲ្យមានរបៀបរាបរយ តាមលក្ខណៈបច្ចេកទេស
  • សម្រួលចំណតចេញ-ចូល និងធ្វើចរាចរណ៍ ឲ្យបានទាន់ពេលវេលា ធានាបាននូវភាពមិនកកស្ទះចរាចរណ៍ នៅមុខការិយាល័យ

លក្ខណសម្បត្តិ និងបទពិសោធន៏

  • យ៉ាងតិចមានសញ្ញាបត្របឋមភូមិ (សញ្ញាបត្រថ្នាក់ទី ៩​ (Bac I))។
  • ជានីតិជន ដែលមានសញ្ជាតិជាខ្មែរ និងចេះអាន សរសេរ ភាសាខ្មែរបានល្អ។ ចេះភាសាអង់គ្លេស ត្រូវបានលើកទឹកចិត្ត។
  • មានបទពិសោធន៍ពាក់ព័ន្ធនឹងកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានផ្តល់អាទិភាព។

Download Job Announcement

ភ្នាក់ងារសន្តិសុខ

របៀបដាក់ពាក្យ៖

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញផ្ញើប្រវត្តិរូបសង្ខេប (មានបិទរូបថត) ជាមួយលិខិតអមជាភាសាខ្មែរ/អង់គ្លេសមកធនាគារតាមរយៈអុីម៉ែល: hr@ftbbank.com ឬការិយាល័យកណ្តាល ស្ថិតនៅអគារលេខ ៣៣ C-D ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ឬតាមសាខាណាមួយ របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ។ មានតែបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានជាប់ក្នុងបញ្ជីសម្រាំង និងត្រូវបានទូរស័ព្ទអញ្ជើញឲ្យមកចូលសម្ភាសន៍ ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ: ០៨១ ៦៦៦ ៥៩៧ / ០៨១ ៦៦៦ ៥៣៥

Please visit our website: https://www.ftbbank.com/careers

Contact

Head Office Branch

HR Department

Tel : +855(0)23 862 111
Fax : +855(0)23 426 108/ 426 410
Email : info@ftbbank.com
Website : www.ftbbank.com
Swift Code : FTCCKHPP
Address : No. 33CD, Street 169, Sangkat Veal Vong, Khan 7 Makara, Phnom Penh, Cambodia.