បុគ្គលិកផ្នែកគ្រប់គ្រងសាច់ប្រាក់
មុខតំណែងនេះទទួលខុសត្រូវចំពោះការគ្រប់គ្រងសាច់ប្រាក់ ថែរក្សាឃ្លាំងប្រាក់ ផ្ទៀងផ្ទាត់សាច់ប្រាក់ជាក់ស្តែង ឱ្យបានត្រឹមត្រូវ ផ្គត់ផ្គង់សាច់ប្រាក់ ផ្ទេរទៅសាខា/ធនាគារជាតិ និងជ្រើសរើសគុណភាពសាច់ប្រាក់ដាក់ក្នុងម៉ាស៊ីនអេធីអឹម ធានាឱ្យមាន សាច់ប្រាក់គ្រប់គ្រាន់ ។
កិច្ចការចម្បងៗ និងការទទួលខុសត្រូវ
- ថែរក្សា សំអាតសាច់ប្រាក់ ដែលមាននៅក្នុងឃ្លាំងប្រាក់ទាំងអស់ ទុកដាក់ឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព តាមលក្ខណៈបច្ចេកទេស ។
- រៀបចំសាច់ប្រាក់ទៅតាមលក្ខណៈបច្ចេកទេស និងគ្រប់គ្រងនៅក្នុងឃ្លាំង ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ។
- រៀបចំរបាយការណ៍បូកសរុបសាច់ប្រាក់ជាក់ស្តែងនៅក្នុងឃ្លាំងប្រាក់ ប្រភេទក្រដាសប្រាក់ ដើម្បីងាយស្រួលគ្រប់គ្រងសាច់ប្រាក់ មានគ្រប់គ្រាន់តាមតម្រូវការរបស់សាខា ឬសម្រាប់ប្រើប្រាស់ដាក់ទូអេធីអឹម ។
- កត់ត្រាបញ្ចូលទិន្នន័យក្នុងប្រព័ន្ធធនាគារ ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេល នូវគ្រប់ប្រតិបតិ្តការផ្ទេរប្រាក់ទៅ មកពីបេឡាគ្រប់គ្រងឃ្លាំងប្រាក់ ទៅបេឡាធិការ ផ្ទេរប្រាក់ទៅមកទៅសាខា និងផ្ទេរប្រាក់ទៅមកទៅធនាគារជាតិ ។
- ជ្រើសរើស ប្រភេទក្រដាសប្រាក់ ក្រដាសប្រាក់ថ្មីៗ ឬមធ្យម និងត្រៀមប្រាក់ជាស្រេច សម្រាប់ដាក់ក្នុងម៉ាស៊ីនអេធីអឹម ទាន់ពេលវេលា ។
- ដាក់ប្រាក់ចូលក្នុងម៉ាស៊ីនអេធីអឹម រាប់ប្រាក់សំណល់ពីអេធីអឹម ផ្ទៀងផ្ទាត់ប្រាក់ជាក់ស្តែង ជាមួយវិក័យបត្រ ។
- គោរពតាមគោលការណ៍ សេចក្តីណែនាំ និងនិតិវិធីរបស់ធនាគារអោយមានប្រសិទ្ធភាពខ្ពស់
- ការងារផ្សេងៗទៀតតាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង ។
ជំនាញ និងបទពិសោធន៍
- បរិញ្ញបត្រ ផ្នែកធនាគារ និងហិរញ្ញវត្ថុ គណនេយ្យ ឬផ្នែកជំនាញដែលពាក់ព័ន្ធ
- មានចំណេះជំនាញវិជ្ជាជីវៈ និងគ្រប់គ្រងពេលវេលាបានល្អ
- មានភាពស្មោះត្រង់ សុចរិតភាព មានការអត់ធ្មត់ខ្ពស់ ទំនួលខុសត្រូវខ្ពស់ និងហ្មត់ចត់ក្នុងការងារ
- បេក្ខជនដែលមានបទសោធន៍ ត្រូវបានជ្រើសជាអាទិភាព
- អាចធ្វើការងារជាក្រុម មានការសហការល្អ ចេះបត់បែនក្នុងការងារ និងមានជំនាញក្នុងការដោះស្រាយបញ្ហា
- មានជំនាញទំនាក់ទំនង និងកសាងទំនាក់ទំនងល្អទាំងក្នុង និងក្រៅស្ថាប័ន
- មានចំណេះដឹងភាសាអង់គ្លេស និងអាចប្រើប្រាស់កុំព្យូទ័របានស្ទាត់ជំនាញ (Microsoft Office Word & Excel)
Download Job Announcement
Staff, Cash Management Unit
របៀបដាក់ពាក្យ៖
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញផ្ញើប្រវត្តិរូបសង្ខេប (មានបិទរូបថត) ជាមួយលិខិតអមជាភាសាខ្មែរ/អង់គ្លេសមកធនាគារតាមរយៈអុីម៉ែល: hr@ftbbank.com ឬការិយាល័យកណ្តាល ស្ថិតនៅអគារលេខ ៣៣ C-D ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ឬតាមសាខាណាមួយ របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ។ មានតែបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានជាប់ក្នុងបញ្ជីសម្រាំង និងត្រូវបានទូរស័ព្ទអញ្ជើញឲ្យមកចូលសម្ភាសន៍ ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ: ០៨១ ៦៦៦ ៥៩៧ / ០៨១ ៦៦៦ ៥៣៥
Please visit our website: https://www.ftbbank.com/careers