បុគ្គលិកផ្នែករដ្ឋបាលឥណទាន
រួមចំណែកបង្កើតទម្រង់កិច្ចសន្យាខ្ចីប្រាក់ និងទម្រង់ផ្សេងៗ ពាក់ព័ន្ធនឹងដំណើរការផ្តល់ឥណទាន ចងក្រងតារាងចំណាត់ថ្នាក់ វាយតម្លៃ ប្រភេទដី/ផ្ទះ សម្របសម្រួលដាក់បន្ទុកប្លង់ដី/ផ្ទះ ត្រួតពិនិត្យឡើងវិញពីការបំពេញលើគ្រប់ទម្រង់របស់ បុគ្គលិកឥណទាន ផ្ទៀងផ្ទាត់ ឯកសារគាំទ្រ ស្នាមមេដៃ ត្រួតពិនិត្យ និងការវាយតម្លៃទ្រព្យធានា រៀបចំឯកសារឥណទានរបស់អតិថិជន ។
កិច្ចការចម្បងៗ និងការទទួលខុសត្រូវ
- ចូលរួមចាត់ចែង បង្កើតទម្រង់ពាក្យសុំខ្ចីប្រាក់ ទម្រង់កិច្ចសន្យាខ្ចីប្រាក់ ទម្រង់ដាក់ទ្រព្យធានា និងទម្រង់ផ្សេងៗ ពាក់ព័ន្ធនឹងការ ផ្តល់ឥណទាន ព្រមទាំងធ្វើបច្ចុប្បន្នភាពជាប្រចាំ ទៅតាមវឌ្ឍនភាព និងធ្វើឱ្យកាន់តែងាយស្រួល ចៀសវាងហានិភ័យផ្សេងៗ ប្រកបដោយប្រសិទ្ធភាព ។
- ត្រួតពិនិត្យការបំពេញ ឬការបញ្ចូលព័ត៌មានក្នុងទម្រង់ខាងលើ របស់បុគ្គលិកឥណទាន ឱ្យបានគ្រប់ជ្រុងជ្រោយ លម្អិត នូវគ្រប់ទម្រង់ទាំងអស់ ផ្ទៀងផ្ទាត់ឯកសារគាំទ្រ ស្នាមមេដៃ និងកំណត់ហេតុអង្គប្រជុំរបស់គណៈកម្មការឥណទាន ឱ្យអនុលោមទៅតាមគោលនយោបាយឥណទានរបស់ធនាគារ ។
- ត្រួតពិនិត្យបន្ថែមទៅលើទ្រព្យធានា ការវាយតម្លៃ ទឹកប្រាក់ស្នើសុំខ្ចី និងទឹកប្រាក់អនុម័ត អត្រាការប្រាក់ រយៈពេលខ្ចី ត្រា និងហត្ថលេខា ថ្ងៃខែឆ្នាំអនុម័តឥណទាន ។
- រៀបចំឯកសារឥណទានរបស់អតិថិជននីមួយៗ ឱ្យបានត្រឹមត្រូវ គ្រប់គ្រាន់ រក្សាទុកដាក់ទៅតាមលក្ខណៈបច្ចេកទេស សុវត្ថិភាព ងាយស្រួលរកពេលមានតម្រូវការ ។
- ត្រួតពិនិត្យទ្រព្យធានា ប្រភេទជាអចលនទ្រព្យ និងចលនទ្រព្យគ្រប់ប្រភេទឥណទាន ជាវិញ្ញាបនបត្រ ប័ណ្ណសម្គាល់សិទ្ធិ ឬលិខិតផ្សេងៗដែលមានតម្លៃស្មើ ចុះ-លុបបន្ទុកបញ្ជីហ៊ីប៉ូតែក ឱ្យបានត្រឹមត្រូវ ។
- គ្រប់គ្រងសន្និធិសម្ភារៈប្រើប្រាស់ក្នុងការបំពេញការងារ និងតម្រូវការក្នុងនាយកដ្ឋាន ។
- ការងារផ្សេងៗទៀតទៅតាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង ។
លក្ខណសម្បត្តិ និងបទពិសោធន៍
- បរិញ្ញបត្រ ផ្នែកធនាគារ ហិរញ្ញវត្ថុ ឬផ្នែកផ្សេងៗដែលពាក់ព័ន្ធ
- មានបទពិសោធន៍យ៉ាងតិច ១ឆ្នាំ ផ្នែករដ្ឋបាលឥណទាន ក្នុងវិស័យធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ
- មានជំនាញ និងសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងល្អជាមួយអតិថិជនបានគ្រប់កម្រិត
- មានការលើកទឹកចិត្ត និងជម្រុញដល់ក្រុមការងារឱ្យសម្រេចទៅដល់គោលដៅរួម
- មានភាពអត់ធ្មត់ មានការទទួលខុសត្រូវខ្ពស់ និងមានការយកចិត្តទុកដាក់ក្នុងការងារ
- ជំនាញក្នុងការទំនាក់ទំនង និងរៀបចំឯកសារ
- មានចំណង់ចំណូលចិត្តខ្ពស់ក្នុងការធ្វើការងារជាក្រុម និងអាចដោះស្រាយបញ្ហាបានល្អ
- មានចំណេះដឹងភាសាអង់គ្លេស និងអាចប្រើប្រាស់កុំព្យូទ័របានស្ទាត់ជំនាញ (Microsoft Office Word & Excel)
Download Job Announcement
បុគ្គលិកផ្នែករដ្ឋបាលឥណទាន
របៀបដាក់ពាក្យ៖
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញផ្ញើប្រវត្តិរូបសង្ខេប (មានបិទរូបថត) ជាមួយលិខិតអមជាភាសាខ្មែរ/អង់គ្លេសមកធនាគារតាមរយៈអុីម៉ែល: hr@ftbbank.com ឬការិយាល័យកណ្តាល ស្ថិតនៅអគារលេខ ៣៣ C-D ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ឬតាមសាខាណាមួយ របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ។ មានតែបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានជាប់ក្នុងបញ្ជីសម្រាំង និងត្រូវបានទូរស័ព្ទអញ្ជើញឲ្យមកចូលសម្ភាសន៍ ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ: ០៨១ ៦៦៦ ៥៩៧ / ០៨១ ៦៦៦ ៥៣៥
Please visit our website: https://www.ftbbank.com/careers