បុគ្គលិកផ្នែកទំនាក់ទំនងដៃគូពាណិជ្ជកម្មតាមអេឡិចត្រូនិច
កិច្ចការចម្បងៗ និងការទទួលខុសត្រូវ
- ធ្វើការផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្មរបស់ធនាគារតាមរយៈទូរស័ព្ទទៅអតិថិជន
- ទាក់ទងអតិថិជនគោលដៅ ឬអតិថិជនដែលមានស្រាប់ ដើម្បីជូនដំណឹងអំពីផលិតផល និងសេវាកម្ម
- មានសមត្ថភាពក្នុងការកំណត់ពីតម្រូវការរបស់អតិថិជន បង្ហាញសេវាកម្ម Ecommerce និងផលិតផលផ្សេងៗទៀតរបស់ធនាគារ
ឲ្យបានត្រឹមត្រូវដោយផ្អែកលើតម្រូវការរបស់អតិថិជន
- ធ្វើការតាមដានទៅអតិថិជន ពីតម្រូវការដែលពាក់ព័ន្ធផ្សេងៗ
- រៀបចំជាសំណួរ ចម្លើយសម្រាប់ដោះស្រាយជាមួយអតិថិជន មុនពេលលក់ និងក្រោយការលក់
- មានចំណេះដឹងច្បាស់លាស់ អំពីផលិតផល និងសេវាកម្មធនាគារ
- រក្សាទុកនូវព័ត៌មានរបស់អតិថិជនឲ្យបានត្រឹមត្រូវសម្រាប់ធ្វើការទំនាក់ទំនង
- កំណត់អត្តសញ្ញាណ និងសម្គាល់នូវប្រភេទអតិថិជន ដើម្បីងាយស្រួលក្នុងការកែលម្អទៅតាមតម្រូវការរបស់អតិថិជន
- មានការប្រាស្រ័យទាក់ទង និងការសហការល្អជាមួយនឹងក្រុមការងារ
- មានឆន្ទៈក្នុងការខិតខំប្រឹងប្រែងលក់ ដើម្បីសម្រេចបាននូវគោលដៅ លក់នាពេលអនាគត
- កត់ត្រានៅរាល់ព័ត៌មានហៅទូរសព្ទទៅកាន់អតិថិជន និងកត់ត្រានូវព័ត៌មានសំខាន់ផ្សេងៗ
- ការងារផ្សេងៗទៀតទៅតាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង
ជំនាញ និងបទពិសោធន៍
- បរិញ្ញបត្រផ្នែកធនាគារ ហិរញ្ញវត្ថុ ឬផ្នែកផ្សេងៗដែលពាក់ព័ន្ធ
- លើកទឹកចិត្តដល់និស្សិតដែលទើបបញ្ចប់ការសិក្សាអាចធ្វើការដាក់ពាក្យបាន
- មានជំនាញ និងសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងល្អជាមួយអតិថិជនបានគ្រប់កម្រិត
- មានចំណេះដឹង និងបទពិសោធន៍ផ្នែកលក់ និងលក់តាមប្រព័ន្ធអេឡិចត្រូនិច
- មានបទពិសោធន៍ក្នុងការនិយាយពន្យល់អំពីផលិតផល និងសេវាកម្មទៅកាន់អតិថិជនបានច្បាស់ល្អ និងអាចធ្វើការទំនាក់ទំនង ទៅកាន់អតិថិជនបានច្រើនក្នុងមួយថ្ងៃ
- មានចំណេះដឹងអំពីដំណើរការនៃការលក់ តាំងពីការចាប់ផ្តើម រហូតដល់បិទការលក់
- មានចំណង់ចំណូលចិត្តខ្ពស់ក្នុងការធ្វើការងារជាក្រុម និងអាចដោះស្រាយបញ្ហាបានល្អ
Download Job Announcement
បុគ្គលិកផ្នែកទំនាក់ទំនងដៃគូពាណិជ្ជកម្មតាមអេឡិចត្រូនិច
របៀបដាក់ពាក្យ៖
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញផ្ញើប្រវត្តិរូបសង្ខេប (មានបិទរូបថត) ជាមួយលិខិតអមជាភាសាខ្មែរ/អង់គ្លេសមកធនាគារតាមរយៈអុីម៉ែល: hr@ftbbank.com ឬការិយាល័យកណ្តាល ស្ថិតនៅអគារលេខ ៣៣ C-D ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ឬតាមសាខាណាមួយ របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ។ មានតែបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានជាប់ក្នុងបញ្ជីសម្រាំង និងត្រូវបានទូរស័ព្ទអញ្ជើញឲ្យមកចូលសម្ភាសន៍ ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ: ០៨១ ៦៦៦ ៥៩៧ / ០៨១ ៦៦៦ ៥៣៥
Please visit our website: https://www.ftbbank.com/careers