បុគ្គលិកផ្នែកកម្មវិធី និងការងារសង្គម
មុខងារនេះស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ របស់ប្រធានផ្នែកកម្មវិធី និងការងារសង្គម ដោយមានតួនាទី និងភារកិច្ចរួម ក្នុងការរៀបចំ និងចាត់ចែងកម្មវិធី និងការងារសង្គមឱ្យបានរលូន និងសមស្របទៅតាមចក្ខុវិស័យ និងបេសកកម្មរបស់ធនាគារ ។
ការទទួលខុសត្រូវចម្បងៗ
- ជួយក្នុងការរៀបចំកម្មវិធី និងការងារសង្គមរបស់ធនាគារឲ្យបានរលូន និងជោគជ័យ ។
- ជួយក្នុងការកំណត់អត្តសញ្ញាណសហគមន៍គោលដៅ និងតម្រូវការសង្គម ។
- ការបង្កើតភាពជាដៃគូជាមួយអតិថិជន បុគ្គលិក អ្នកផ្គត់ផ្គង់ អង្គការសប្បុរសធម៌ និងក្រុមផ្សេងៗទៀត ។
- ការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការប្តេជ្ញាចិត្តផ្នែកទំនួលខុសត្រូវសង្គមរបស់ធនាគារតាមរយៈចក្ខុវិស័យ និងបេសកកម្មរបស់ធនាគារ ។
- ធានាថាធនាគារមានផលប៉ះពាល់ជាវិជ្ជមានដល់សហគមន៍ និងបរិស្ថាន ។
- ធ្វើការតាមដាន និងវាយតម្លៃយ៉ាងខ្ជាប់ខ្ជួនអំពីតម្រូវការសង្គម និងស្នើសុំសកម្មភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការទាំងនោះ ។
- ធ្វើការគ្រប់គ្រងនូវសន្និធិទាំងឡាយសម្រាប់សកម្មភាពផ្សព្វផ្សាយទីផ្សារប្រកបដោយប្រសិទ្ធភាព ។
- ធ្វើការស្រាវជ្រាវលើសកម្មភាពទំនួលខុសត្រូវសង្គម និងកម្មវិធីណាដែលល្អ ដើម្បីយកមកដាក់ជាសំណើ និងអនុវត្ត ។
- ជួយក្នុងការរៀបចំផែនការការងារ និងគោលដៅអនុវត្តន៍ ។
- ការផ្សព្វផ្សាយពាក្យនៅក្នុងសាលារៀន និងសហគមន៍មូលដ្ឋានអំពីធនាគារ និងការសាងសង់ជាទូទៅ ។
- រៀបចំរបាយការណ៍ប្រចាំខែ និងត្រីមាស និងរក្សាកំណត់ត្រាទិន្នន័យនូវរាល់សកម្មភាពការងារសង្គម និងកម្មវិធី និងស្នើយោបល់ដើម្បីកែលម្អក្នុងករណីដែលចាំបាច់ ជូនប្រធានផ្នែក នាយក/នាយិកានាយកដ្ឋាន ។
- អនុវត្តការងារផ្សេងៗទៅតាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង ។
លក្ខណៈសម្បត្តិ និងបទពិសោធន៍/h4>
- ថ្នាក់បរិញ្ញាបត្រ ផ្នែកផ្នែកគ្រប់គ្រង ឬជំនាញដែលពាក់ព័ន្ធ ។
- មានបទពិសោធន៍យ៉ាងតិច ១ឆ្នាំក្នុងផ្នែកពាក់ព័ន្ធ ។
- មានបំណងចង់ធ្វើការជាក្រុម និងដោះស្រាយបញ្ហាប្រឈម ។
- ជំនាញការចរចារល្អ និងជំនាញកសាងទំនាក់ទំនងខាងក្នុង និងខាងក្រៅ ។
- មានជំនាញក្នុងការរៀបចំបានល្អ ការគ្រប់គ្រងពេលវេលា និងការកសាងក្រុម ។
- មានគំនិតផ្តួចផ្តើមខ្ពស់ ការប្តេជ្ញាចិត្ត ទំនាក់ទំនងល្អ និងជំនាញដោះស្រាយបញ្ហា ។
- មានចំណេះដឹងភាសាអង់គ្លេស និងអាចប្រើប្រាស់កុំព្យូទ័របានស្ទាត់ជំនាញ (Microsoft Office Word & Excel)
ទាញយកសេចក្តីប្រកាសការងារ
បុគ្គលិកផ្នែកកម្មវិធី និងការងារសង្គម
របៀបដាក់ពាក្យ៖
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញផ្ញើប្រវត្តិរូបសង្ខេប (មានបិទរូបថត) ជាមួយលិខិតអមជាភាសាខ្មែរ/អង់គ្លេសមកធនាគារតាមរយៈអុីម៉ែល: hr@ftbbank.com ឬការិយាល័យកណ្តាល ស្ថិតនៅអគារលេខ ៣៣ C-D ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ឬតាមសាខាណាមួយ របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ។ មានតែបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានជាប់ក្នុងបញ្ជីសម្រាំង និងត្រូវបានទូរស័ព្ទអញ្ជើញឲ្យមកចូលសម្ភាសន៍ ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ: ០៨១ ៦៦៦ ៥៩៧ / ០៨១ ៦៦៦ ៥៣៥
Please visit our website: https://www.ftbbank.com/careers