ឱកាសការងារ

បុគ្គលិកផ្នែកអភិវឌ្ឍន៍ដៃគូពាណិជ្ជកម្ម

កិច្ចការចម្បងៗ និងការទទួលខុសត្រូវ

  • ធ្វើការស្វែងរកដៃគូអាជីវកម្ម និងរៀបចំបញ្ចូលទៅក្នុងប្រព័ន្ធ សម្រាប់ភាពជាដៃគូដើម្បីធ្វើការទំនាក់ទំនង
  • រៀបចំផែនការ ណាត់ជួប និងចុះជួបអាជីវករ និងពាណិជ្ជករដែលជាអតិថិជនគោលដៅដើម្បីណែនាំអំពីផលិតផល និងសេវាកម្ម
    របស់ធនាគារ
  • ការងារចម្បងគឺចុះជួបអតិថិជនជាអាជីវករ និងពាណិជ្ជករជាប្រចាំ ព្រមទាំងស្វែងរកដៃគូពាណិជ្ជកម្មបន្ថែម
  • ត្រួតពិនិត្យប្រតិបត្តិការបរិមាណអាជីវករ និងជួយអ្នកគ្រប់គ្រងក្នុងការបង្កើតយុទ្ធសាស្រ្ត ដើម្បីរក្សាអាជីវករដែលសមស្រប និងកាត់បន្ថយនូវការខូចគុណភាព
  • ពង្រឹងទៅលើគុណភាពសេវាកម្ម និងបង្កើនការស្វែងរកដៃគូអាជីវកម្ម និងពាណិជ្ជកម្ម
  • ចុះជួយគាំទ្រដល់ការទំនាក់ទំនងលក់នៅតាមបណ្តាសាខារបស់ធនាគារ ដើម្បីជម្រុញកំនើនដៃគូអាជីវកម្ម និងពាណិជ្ជកម្មឲ្យមានសន្ទុះ
    កើនឡើងយ៉ាងឆាប់រហ័ស
  • ជួយក្នុងការស្វែងរកពីទីផ្សារដៃគូពាណិជ្ជកម្ម និងតាមដានការអនុវត្តក្នុងក្រុមដើម្បីសម្រេចបាននូវគោលដៅលក់
  • ការងារផ្សេងៗទៀតទៅតាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង

ជំនាញ និងបទពិសោធន៍

  • បរិញ្ញបត្រ ផ្នែកធនាគារ ហិរញ្ញវត្ថុ ឬផ្នែកផ្សេងៗដែលពាក់ព័ន្ធ
  • លើកទឹកចិត្តដល់និស្សិតដែលទើបបញ្ចប់ការសិក្សាអាចធ្វើការដាក់ពាក្យបាន
  • មានជំនាញ និងសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងល្អជាមួយអតិថិជនបានគ្រប់កម្រិត
  • មានការលើកទឹកចិត្ត និងជម្រុញដល់ក្រុមការងារឲ្យសម្រេចទៅដល់គោលដៅរួម
  • ជំនាញក្នុងការទំនាក់ទំនង និងរៀបចំឯកសារ
  • មានចំណេះដឹងអំពីដំណើរការនៃការលក់ តាំងពីការចាប់ផ្តើម រហូតដល់បិទការលក់
  • មានចំណង់ចំណូលចិត្តខ្ពស់ក្នុងការធ្វើការងារជាក្រុម និងអាចដោះស្រាយបញ្ហាបានល្អ

Download Job Announcement

បុគ្គលិកផ្នែកអភិវឌ្ឍន៍ដៃគូពាណិជ្ជកម្ម

របៀបដាក់ពាក្យ៖

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញផ្ញើប្រវត្តិរូបសង្ខេប (មានបិទរូបថត) ជាមួយលិខិតអមជាភាសាខ្មែរ/អង់គ្លេសមកធនាគារតាមរយៈអុីម៉ែល: hr@ftbbank.com ឬការិយាល័យកណ្តាល ស្ថិតនៅអគារលេខ ៣៣ C-D ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ឬតាមសាខាណាមួយ របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ។ មានតែបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានជាប់ក្នុងបញ្ជីសម្រាំង និងត្រូវបានទូរស័ព្ទអញ្ជើញឲ្យមកចូលសម្ភាសន៍ ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ: ០៨១ ៦៦៦ ៥៩៧ / ០៨១ ៦៦៦ ៥៣៥

Please visit our website: https://www.ftbbank.com/careers

Contact

Head Office Branch

HR Department

Tel : +855(0)23 862 111
Fax : +855(0)23 426 108/ 426 410
Email : info@ftbbank.com
Website : www.ftbbank.com
Swift Code : FTCCKHPP
Address : No. 33CD, Street 169, Sangkat Veal Vong, Khan 7 Makara, Phnom Penh, Cambodia.