ឱកាសការងារ

បុគ្គលិកផ្នែកថែទាំអតិថិជន (វេនពេលរសៀល)

វេនពេលរសៀល ពីម៉ោង ១:០០ រសៀល ដល់ ១០:០០ យប់

មុខតំណែងនេះទទួលខុសត្រូវទៅលើការឆ្លើយតបតាមប្រព័ន្ធទូរស័ព្ទ ដោយឆ្លើយតបរាល់ចំងល់ និងបញ្ហាផ្សេងៗ របស់អតិថិជន ដើម្បីផ្តល់សវាកម្មល្អ សមស្របតាមតម្រូវការរបស់ពួកគាត់ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។

កិច្ចការចម្បងៗ និងការទទួលខុសត្រូវ

  • ឆ្លើយតបការហៅទូរស័ព្ទរបស់អតិថិជនប្រកបដោយវិជ្ជាជិវៈ និងបំពេញតាមតម្រូវការរបស់អតិថិជនបានរហ័ស និងទាន់ពេលវេលា
  • ទទួលខុសត្រូវរាល់តម្រូវការ និងដោះស្រាយរាស់បញ្ហារបស់អតិថិជន
  • ផ្តល់ព័ត៌មានជូនអតិថិជនអំពីសេវាកម្ម ​និងផលិតផលរបស់ធនាគារ
  • ផ្តល់សេវាកម្មល្អ និងដំណោះស្រាយជូនអតិថិជន ឱ្យល្អប្រសើរបំផុត
  • កំនត់បាន គ្រប់គ្រង និងវាស់វែង ទៅលើអាទិភាពនៃបញ្ហា
  • រៀបចំរបាយការណ៍ និងរាយការណ៍ជូនថ្នាក់គ្រប់គ្រងឱ្យបានទាន់ពេលវេលា
  • បង្កើត និងរក្សាទំនាក់ទំនងល្អជូនអតិថិជន ប្រកបដោយការទទួលខុសត្រូវខ្ពស់
  • សិក្សា និងស្វែងយល់ឱ្យបានច្បាស់ទៅលើព័ត៌មានអំពីសេវាកម្ម ​​និងផលិតផល សម្រាប់ឆ្លើយតបជូនអតិថិជនប្រកបដោយទំនុកចិត្ត
  • អនុវត្តការងារផ្សេងៗទៅតាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង

ជំនាញ និងបទពិសោធន៍

  • ថ្នាក់បរិញ្ញបត្រ​ ផ្នែកធនាគារ និងហិរញ្ញវត្ថុ ឬជំនាញដែលពាក់ព័ន្ធ
  • មានបទពិសោធន៍យ៉ាងតិច ១ឆ្នាំ ផ្នែកទំនាក់ទំនង ឬមជ្ឍមណ្ឌលផ្តល់ព័ត៌មាន ក្នុងវិស័យធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ
  • មានចំណេះដឹងខ្ពស់ទាំងគោលការណ៌ ទាំងការអនុវត្តផ្នែកសេវាកម្មអតិថិជន
  • មានជំនាញទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទ (Avaya System) និងបច្ចេកទេស
  • មានជំនាញក្នុងការដោះស្រាយបញ្ហា អាចសម្របបានគ្រប់ស្ថានការណ៌ និងភាពផ្សេងៗគ្នារបស់មនុស្ស
  • មានភាពស្មោះត្រង់ សុចរិតភាព មានការអត់ធ្មត់ខ្ពស់ ទំនួលខុសត្រូវខ្ពស់ និងហ្មត់ចត់ក្នុងការងារ
  • មានជំនាញអន្តរបុគ្គល និងជំនាញទំនាក់ទំនងទាំងក្នុង និងក្រៅស្ថាប័ន
  • មានចំណេះដឹងភាសាអង់គ្លេស និងអាចប្រើប្រាស់កុំព្យូទ័របានស្ទាត់ជំនាញ (Microsoft Office Word & Excel)​

ទាញយកសេចក្តីប្រកាសការងារ

បុគ្គលិកផ្នែកថែទាំអតិថិជន (វេនពេលរសៀល)

របៀបដាក់ពាក្យ៖

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញផ្ញើប្រវត្តិរូបសង្ខេប (មានបិទរូបថត) ជាមួយលិខិតអមជាភាសាខ្មែរ/អង់គ្លេសមកធនាគារតាមរយៈអុីម៉ែល: hr@ftbbank.com ឬការិយាល័យកណ្តាល ស្ថិតនៅអគារលេខ ៣៣ C-D ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ឬតាមសាខាណាមួយ របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ។ មានតែបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានជាប់ក្នុងបញ្ជីសម្រាំង និងត្រូវបានទូរស័ព្ទអញ្ជើញឲ្យមកចូលសម្ភាសន៍ ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ: ០៨១ ៦៦៦ ៥៩៧ / ០៨១ ៦៦៦ ៥៣៥

Please visit our website: https://www.ftbbank.com/careers

Contact

Head Office Branch

HR Department

Tel : +855(0)23 862 111
Fax : +855(0)23 426 108/ 426 410
Email : info@ftbbank.com
Website : www.ftbbank.com
Swift Code : FTCCKHPP
Address : No. 33CD, Street 169, Sangkat Veal Vong, Khan 7 Makara, Phnom Penh, Cambodia.