ឱកាសការងារ

បេឡាធិការ

តួនាទីនេះទទួលខុសត្រូវចំពោះសេវាកម្មអតិថិជនតាមសាខា។បង្កើតការយល់ដឹងយ៉ាងហ្មត់ចត់អំពីតម្រូវការហិរញ្ញវត្ថុរបស់អតិថិជននិងផ្តោតលើការផ្តល់សេវាកម្មល្អបំផុតសម្រាប់អតិថិជនដើម្បីរក្សានិងបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយអតិថិជន។

កិច្ចការចម្បងៗ និងការទទួលខុសត្រូវ

 • ធ្វើប្រតិបត្តិការធនាគារសម្រាប់អតិថិជនទូទៅ ទៅតាមស្តង់ដារសេវាកម្មរបស់ FTB
 • ពិនិត្យ និងផ្ទៀងផ្ទាត់សាច់ប្រាក់នៅក្នុងដៃឱ្យបានត្រឹមត្រូវ
 • កំណត់យ៉ាងច្បាស់នូវតម្រូវការរបស់អតិថិជន និងផ្តល់សេវាកម្មរបស់ធនាគារទៅអតិថិជនបានរហ័សទាន់ពេល
 • ដោះស្រាយបញ្ហា និងឆ្លើយតបជូនងតិថិជនប្រកបដោយជំនាញវិជ្ជាជីវៈ និងសមស្របតាមគោលការណ៍ធនាគារ
 • បំពេញប្រតិបត្តិការជូនអតិថិជនប្រកបដោយប្រសិទ្ធភាពខ្ពស់ ច្បាស់លាស់ និងត្រឹមត្រូវ
 • ធ្វើរបាយការណ៍សាច់ប្រាក់ជូនថ្នាក់គ្រប់គ្រង
 • ការងារផ្សេងៗទៀតបំពេញទៅតាមការចាត់តាំងរបស់អ្នកគ្រប់គ្រង

ជំនាញ និងបទពិសោធន៍

 • បរិញ្ញបត្រ​ ផ្នែកធនាគារ និងហិរញ្ញវត្ថុ ឬជំនាញដែលពាក់ព័ន្ធ
 • មានបទពិសោធន៍១ឆ្នាំជាមួយនឹងផ្នែកសេវាកម្មអតិថិជន អ្នកគិតលុយ ឬបេឡាធិការនៅធនាគារ ឬវិស័យហិរញ្ញវត្ថុ
 • មានជំនាញក្នុងការរៀបចំ គ្រប់គ្រងពេលវេលាបានល្អ និងទំនាក់ទំនងល្អនៅក្នុងក្រុម
 • មានសមត្ថភាពខ្ពស់ក្នុងការធ្វើការជាក្រុម និងដោះស្រាយបញ្ហាបានល្អ
 • មានការប្រាស្រ័យទាក់ទងខ្ពស់ អាចចរចារបានល្អ និងមានការរក្សាទំនាក់ទំនងល្អជាមួយអតិថិជននិងនៅគ្រប់ផ្នែកទាំងអស់
 • មានការអត់ធ្មត់ខ្ពស់ ទំនួលខុសត្រូវ និងហ្មត់ចត់នៅក្នុងការងារ
 • អាចប្រើប្រាស់កុំព្យូទ័របាន(Microsoft Office Word & Excel)​
 • មានចំណេះដឹងភាសាអង់គ្លេសល្អ បើចេះភាសាចិនទៀតកាន់តែប្រសើរ

Download Job Announcement

បេឡាធិការ

របៀបដាក់ពាក្យ៖

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញផ្ញើប្រវត្តិរូបសង្ខេប (មានបិទរូបថត) ជាមួយលិខិតអមជាភាសាខ្មែរ/អង់គ្លេសមកធនាគារតាមរយៈអុីម៉ែល: hr@ftbbank.com ឬការិយាល័យកណ្តាល ស្ថិតនៅអគារលេខ ៣៣ C-D ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ឬតាមសាខាណាមួយ របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ។ មានតែបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានជាប់ក្នុងបញ្ជីសម្រាំង និងត្រូវបានទូរស័ព្ទអញ្ជើញឲ្យមកចូលសម្ភាសន៍ ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ: ០៨១ ៦៦៦ ៥៩៧ / ០៨១ ៦៦៦ ៥៣៥

Please visit our website: https://www.ftbbank.com/careers

Contact

Head Office Branch

HR Department

Tel : +855(0)23 862 111
Fax : +855(0)23 426 108/ 426 410
Email : info@ftbbank.com
Website : www.ftbbank.com
Swift Code : FTCCKHPP
Address : No. 33CD, Street 169, Sangkat Veal Vong, Khan 7 Makara, Phnom Penh, Cambodia.