ប័ណ្ណវីសាកាស់កាត FTB អនុញ្ញាតឱ្យអតិថិជនប្រើប្រាស់សេវាធនាគាររបស់ពួកគេបានយ៉ាងងាយស្រួលតាមរយៈម៉ាស៊ីនអេធីអឹម ម៉ាស៊ីនឆូតប័ណ្ណ អាជីវករអនឡាញ ដោយមិនចាំបាច់បើកគណនីធនាគារ។ ប័ណ្ណវីសាកាស់កាត FTB អាចរកជាវបាននៅគ្រប់សាខាធនាគារ FTB ភ្នាក់ងារប្តូរប្រាក់វីង សាខាលីហួរប្តូរប្រាក់ និងតាមកន្លែងអាជីវករមួយចំនួន។ អតិថិជនអាចបញ្ចូលទឹកប្រាក់ក្នុងប័ណ្ណកាស់កាតដោយប្រើកម្មវិធីមហាបុត្រ កម្មវិធីធនាគារតាមអុីនធឺណិត និងតាមបណ្តាសាខាទាំងឡាយរបស់ធនាគារ។
អត្ថប្រយោជន៍
អ្នកអាចធ្វើការប្រើប្រាស់ម៉ាស៊ីនអេធីអឹមរបស់យើងនូវប្រតិបត្តិការណ៍ដូចខាងក្រោម៖
សម្រាប់ការសាកសួរទាក់ទងនឹងសេវាកម្ម និងទីតាំងអេធីអឹមសូមទាក់ទងមកលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់តាមលេខ (+៨៥៥) ២៣ ៨៦២ ១១១, (+៨៥៥) ៧៧ ៦៦៦ ៨០៣, (+៨៥៥) ៩៣ ៤៥៦ ៨០៥ ។
សម្រាប់តារាងអេធីអឹមរបស់ធនាគារ FTB ដែលអាចរកបានសូមចូលទៅកាន់កម្មវិធីធនាគារចល័ត “មហាបុត្រ” និងគេហទំព័ររបស់យើងខ្ញុំ។អានបន្ថែម៖
ម៉ាស៊ីនឆូតប័ណ្ណ FTB ជាឧបករណ៍អេឡិចត្រូនិកដែលប្រើសម្រាប់ទូទាត់ទំនិញ ឬសេវាកម្មផ្សេងៗដែលមានលក្ខណៈងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត តាមរយៈការប្រើប្រាស់ប័ណ្ណរបស់ធនាគារ FTB និងប័ណ្ណវីសារបស់ធនាគារផ្សេង។ អានបន្ថែម៖
FTB Mobile ជាកម្មវិធីធនាគារចល័តថ្មីរបស់ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា។អាចដំណើរការ នៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS។ អតិថិជនអាចទទួលបានសេវាកម្មហិរញ្ញវត្ថុតាមរយៈ កម្មវិធី FTB Mobile នៅពេលណាក៏បាន និងនៅកន្លែងណាក៏បាន។អានបន្ថែម៖
ប័ណ្ណនិម្មិតវីសាកាស់កាត គឺជាប័ណ្ណអេឡិចត្រូនិច ដែលអ្នកអាចបង្កើតឡើងតាមយៈកម្មវិធីធនាគារចល័តមហាបុត្រ។ ប័ណ្ណនិម្មិតត្រូវបានប្រើជាទូទៅតាមអុីនធឺណិត ឬ ធ្វើប្រតិបត្តិការប័ណ្ណអវត្តមានផ្សេងៗទៀតដើម្បីបញ្ជៀសសកម្មភាពលួចបន្លំតាមអុីនធឹណិត ឬការលួចប្រមូលទិន្នន័យ។ អ្នកប្រើប្រាស់ប័ណ្ណដែលមានប័ណ្ណវីសាកាស់កាតស្រាប់ ឬប័ណ្ណ FTB ប្រភេទផ្សេងទៀតអាចស្នើសុំប័ណ្ណនិម្មិតវីសាកាស់កាតបាន និងបញ្ចូលទឹកប្រាក់ពីប្រភពមូលនិធិដែលមានដូចជា ប័ណ្ណឥណពន្ធ FTB ឬវីសា ប័ណ្ណវីសាកាស់កាតតាមរយៈកម្មវិធីធនាគារចល័តមហាបុត្រ សេវាធនាគារតាមអុីនធឺណិត ឬក៏តាមសាខារបស់ធនាគារ FTB ។ ជាធម្មតាប័ណ្ណប្រភេទនេះត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃរហូតដល់មានការជូនដំណឹងជាថ្មី។ អានបន្ថែម៖