សេចក្តីជូនដំណឹង


ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា សូមគោរពជូនដំណឹងដល់អតិថិជនទាំងអស់ឲ្យបានជ្រាបថា៖

១. អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ស្តីពីការសម្រួលក្នុងការទូទាត់វិក្កយបត្រអគ្គិសនី ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល (ក្រុងតាខ្មៅ) ដែលអនុញ្ញាតឲ្យអតិថិជនអាចទូទាត់វិក្កយបត្រផុតកាលកំណត់ទូទាត់ដោយមិនទទួលរងការពិន័យ លើកលែងតែអតិថិជនដែលត្រូវបានកាត់ចរន្តរួច ។

២. រដ្ឋាករទឹកស្វយ័តភ្នំពេញ បានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ស្តីពីការអនុញ្ញាតឲ្យអតិថិជនពន្យាពេលទូទាត់វិក្កយបត្រដែលផុតសុពលភាពរហូតដល់០២សប្តាហ៍ ដោយមិនទទួលរងការពិន័យនោះទេ ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល (ក្រុងតាខ្មៅ) ។

ការអនុញ្ញាតរបស់អគ្គិសនីកម្ពុជា និងរដ្ឋាករស្វយ័តភ្នំពេញ ក្នុងការទូទាត់វិក្កយបត្រដែលផុតសុពលភាពគឺសម្រាប់តែអតិថិជនដែលមានស្ថិតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ មានការជូនដំណឹងជាថ្មី ។ អតិថិជនអាចទូទាត់តាមរយៈកម្មវិធីធនាគារចល័ត (មហាបុត្រ) និងធនាគារអនឡាញ ។

សូមអរគុណចំពោះអតិថិជនទាំងអស់ដែលតែងតែគាំទ្រធនាគារយើងខ្ញុំ ។