សេចក្តីជូនដំណឹង


អនុឡោមតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ៧.០២០.៣៥២ ប្រ.ក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាសូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់ឲ្យបានជ្រាបថា៖ នៅពេលដែលអតិថិជនចេញ មូលប្បទានបត្រ ដែលមិនមានទឹកប្រាក់គ្រប់គ្រាន់ក្នុងគណនី ព័ត៌មានលោកអ្នកនឹងត្រូវបានបញ្ចូលក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទាន របស់ការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) ។