សេចក្តីជូនដំណឹង


ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាសូមគោរពជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់ឲ្យបានជ្រាបថា៖ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាសាខាការិយាល័យកណ្តាល (បាក់ទូក) អាសយដ្ឋានអគារលេខ ៣៣C-D ផ្លូវ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នឹងបើកដំណើរការប្រតិបត្តិការនៅរៀងរាល់ថ្ងៃធ្វើការចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ដោយបន្ថយចំនួនបុគ្គលិកស្របតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ដំណើរការប្រតិបត្តិការសម្រាប់សាខាផ្សេងៗទៀតស្ថិតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្រៅពីសាខាការិយាល័យកណ្តាល (បាក់ទូក) នឹងត្រូវបិទផ្អាកជាបណ្តោះអាសន្នចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់មានការជូនដំណឹងជាថ្មី ។ ការបិទផ្អាកប្រតិបត្តិការសាខានៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ (ក្រៅពីសាខាការិយាល័យ កណ្តាល បាក់ទូក) ជាបណ្តោះអាសន្ននេះ គឺដើម្បីចូលរួមទប់ស្កាត់ បង្ការ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងរក្សាសុខមាលភាពសាធារណៈ និងធានាសុវត្ថិភាពក្នុងសហគមន៍ ។

អតិថិជនទាំងអស់នៅតែអាចប្រើប្រាស់សេវាធនាគារចល័ត (មហាបុត្រ) សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណេត និងអេធីអឹមបានជាធម្មតា ។
សូមអរគុណចំពោះអតិថិជនទាំងអស់ដែលតែងតែគាំទ្រធនាគារយើងខ្ញុំ ។