ធនាគារ FTB សាខាខេត្តព្រះសីហនុនឹងផ្អាកប្រតិបត្តិការជារបណ្ដោះសន្ន

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) សូមគោរពជូនដំណឹងដល់អតិថិជនទាំងអស់ឲ្យបានជ្រាបថា៖ ធនាគារ FTB សាខាខេត្តព្រះសីហនុនឹងផ្អាកប្រតិបត្តិការជាបណ្តោះសន្នចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដើម្បីផ្លាស់ប្តូរទៅកាន់ទីតាំងថ្មី ។ ធនាគារ FTB សាខាខេត្តព្រះសីហនុនឹងបើកដំណើរការជាធម្មតាវិញនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នៅទីតាំងថ្មីដែលមានអាសយដ្ឋាន វិថីឯករាជ្យ កែងផ្លូវ១០៨ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

  • ម៉ោងប្រតិបត្តិការ៖
  • ˗ ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង ៨:០០នាទីព្រឹក ដល់៤:០០នាទីរសៀល
    ˗ ថ្ងៃសៅរ៍ ពីម៉ោង ៨:០០នាទីព្រឹក ដល់១១:៣០នាទីព្រឹក