ធនាគារ FTB ផ្លាស់ប្តូរទីតាំងសាខាខេត្តព្រះសីហនុ

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា(FTB) សូមគោរពជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់ឲ្យបានជ្រាបថា៖ ធនាគារ FTB សាខាខេត្តព្រះសីហនុ បានផ្លាស់ប្តូរទីតាំងទៅទីតាំងថ្មី ដែលស្ថិតនៅលើវិថីឯករាជ្យ កែងផ្លូវ១០៨ ភូមិ១ សង្កាត់លេខ២ ខេត្តព្រះសីហនុ ។

ការផ្លាស់ប្តូរទីតាំងសាខានេះ គឺជាផ្នែកមួយនៃផែនការពង្រីកអាជីវកម្មរបស់ធនាគារ និងស្របតាមបេសកកម្មមួយរបស់ធនាគារ ដែលផ្តល់ជូននូវសេវាកម្មប្រកបដោយភាពងាយស្រួល និងទាន់ពេលវេលាជូនដល់អតិថិជន។

ធនាគារ FTB សាខាខេត្តព្រះសីហនុ ចាប់ផ្តើមប្រតិបត្តិការពីថ្ងៃផ្សាយដំណឹងនេះតទៅ។

  • ម៉ោងប្រតិបត្តិការ៖ ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង ៨:០០នាទីព្រឹក ដល់៤:០០នាទីរសៀល និងថ្ងៃសៅរ៍ ពីម៉ោង ៨:០០នាទីព្រឹក ដល់១១:៣០នាទីព្រឹក
  • អាសយដ្ឋាន៖ វិថីឯករាជ្យ កែងផ្លូវ១០៨ ភូមិ១ សង្កាត់លេខ២ ខេត្តព្រះសីហនុ
  • លេខទំនាក់ទំនង៖ ០២៣ ៨៦២ ១១១
  • តំណភ្ជាប់ទៅកាន់ Google Map: bit.ly/3sTvqM0

អតិថិជនទាំងអស់ក៏អាចជ្រើសរើសប្រើប្រាស់សេវាធនាគារចល័ត (មហាបុត្រ) ធនាគារអនឡាញ និងអេធីអឹម។