កម្មវិធីមហាបុត្រ

កម្មវិធី មហាបុត្រ ដែលត្រូវបានគេស្គាល់ថា FTB mBanking App គឺជាកម្មវិធីធនាគារចល័តសម្រាប់ស្មាតហ្វូនដែលដំណើរការលើប្រព័ន្ធ iOS និង Android ។ លោកអ្នកអាចប្រើប្រាស់ប័ណ្ណរបស់លោកអ្នក ដើម្បីចុះឈ្មោះប្រើប្រាស់កម្មវិធីធនាគារចល័ត “មហាបុត្រ” របស់ FTB ដែលមានមុខងារជាច្រើន និងមានភាពងាយស្រួលក្នុងការប្រើប្រាស់ មិនថាលោកអ្នកទៅទីកន្លែងណា ឬនៅពេលណាឲ្យតែមានការតភ្ជាប់បណ្តាញអុីនធឺណិត។
កម្មវិធីមហាបុត្រ របស់ធនាគារ FTB ជួយលោកអ្នកបានដូចជា៖
-
- គ្រប់គ្រង និងតាមដានសកម្មភាព និងសមតុល្យគណនី និងប័ណ្ណកាស់កាតរបស់លោកអ្នក
- ស្វែងរកសាខាធនាគារ ដៃគូសហការ ទីតាំងម៉ាស៊ីន ATM និងទីតាំងអាជីវកម្ម
- ពិនិត្យមើលកម្មវិធីប្រូម៉ូសិនផ្សេងៗ
- ផ្ទេរប្រាក់ និងដកប្រាក់យ៉ាងងាយស្រួលស្ទើតែគ្រប់ទីកន្លែងក្នុងប្រទេស
- បង្កើតប័ណ្ណកាស់កាតនិមិត្ម ដើម្បីធ្វើប្រតិបត្តិការតាមអុីនធឺណិត
- ទូទាត់តាម QR Code
- បញ្ចូលប្រាក់ទៅក្នុង FTB វីសាកាស់កាត និងទូរស័ព្ទ
- បង់វិក្កយបត្រទឹក ភ្លើង អុីនធឺណិត និងវិក្កយបត្រផ្សេងៗទៀត។
របៀបទាញយកកម្មវិធីមហាបុត្រ៖
-
- ជាដំបូងសូមលោកអ្នកចុចលើសញ្ញា App Store ឬ Play Store នៅក្នុងទូរស័ព្ទដៃរបស់លោកអ្នក
- សូមវាយបញ្ចូលពាក្យថា “FTB MohaBot”
- រួចសូមចុចលើសញ្ញា “Search”
- បន្ទាប់មកចុចលើសញ្ញា “Get” សម្រាប់ App Store ឬ ចុចលើសញ្ញា “Install” សម្រាប់ Play Store
- លោកអ្នកអាចស្វែងរកកម្មវិធី “FTB MohaBot” ដែលបានដំឡើងដោយជោគជ័យនៅក្នុង Home Screen ។
របៀបចុះឈ្មោះប្រើប្រាស់កម្មវិធីមហាបុត្រដោយខ្លួនឯង ៖
-
- ជាដំបូងសូមលោកអ្នកចូលទៅកាន់កម្មវិធី “FTB MohaBot” នៅក្នុងទូរស័ព្ទដៃរបស់លោកអ្នក
- បន្ទាប់មកសូមជ្រើសរើសភាសាខ្មែរ ឬអង់គ្លេស
- បន្ទាប់មកចុចសញ្ញា “ចាប់ផ្តើម”
- សូមចុចលើសញ្ញា “Card User”
- សូមបញ្ចូលលេខទូរស័ព្ទ និងលេខប័ណ្ណ រួចចុច “បញ្ជូន”
- សូមបញ្ចូលលេខកូដ ០៦ខ្ទង់ ដែលបានផ្ញើទៅកាន់លេខទូរស័ព្ទរបស់លោកអ្នក
- លោកអ្នកនឹងទទួលបានលេខសម្ងាត់បណ្តោះអាសន្នចំនួន ០៤ខ្ទង់ បន្ទាប់ពីបានបញ្ចូលលេខកូដ ០៦ខ្ទង់ត្រឹមត្រូវ
- សូមបញ្ចូលលេខទូរស័ព្ទ និងសម្ងាត់បណ្តោះអាសន្នចំនួន ០៤ខ្ទង់ បន្ទាប់មកចុច “ចូលកម្មវិធី”
- សូមប្តូរលេខសម្ងាត់ថ្មីចំនួន ០៤ខ្ទង់ រូចបញ្ជាក់លេខសម្ចាត់ថ្មី បន្ទាប់មកចុច “បញ្ចូន”
- ប្រព័ន្ធនឹងនាំលោកអ្នកចូលកាន់ទំព័រដើម នៃកម្មវិធីមហាបុត្រ
- លោកអ្នកអាចចាកចេញពីកម្មវិធីមហាបុត្រដោយចុចពាក្យ “ការកំណត់” រួចចុចពាក្យ “ចាកចេញ”
របៀបកំណត់ការប្រើក្រយៅដៃដើម្បីចូលកម្មវិធី ៖
-
- សូមចូលកម្មវិធីមហាបុត្រ
- សូមបញ្ចូលលេខទូរស័ព្ទ និងសម្ងាត់ថ្មីចំនួន ០៤ខ្ទង់ បន្ទាប់មកចុច “ចូលកម្មវិធី”
- សូមចុចលើពាក្យ “ការកំណត់”
- ជ្រើសរើសពាក្យ “ការចូលកម្មវិធីដោយប្រើក្រយៅដៃ
- បញ្ចូលលេខទូរស័ព្ទ និងលេខសម្ងាត់ចំនួន ០៤ខ្ទង់ បន្ទាប់មកចុច “បញ្ជូន”
- ធ្វើការស្កេនក្រយៅដៃដើម្បីបញ្ជាក់