សេវាធនាគារតាមប្រព័ន្ធអុីនធឺណិតជាលក្ខណៈបុគ្គល
សេវាធនាគារតាមប្រព័ន្ធអុីនធឺណិតជាលក្ខណៈបុគ្គល (iBanking) របស់ធនាគារ FTB ផ្តល់ជូនលោកអ្នកនូវលទ្ធភាពចូលទៅកាន់គណនី គ្រប់គ្រង និងធ្វើប្រតិបត្តិការ គណនីរបស់លោកអ្នកតាមប្រព័ន្ធអុីនធឺណិតប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល។ ការចូលទៅកាន់ និងការធ្វើប្រតិបត្តិការពីគណនីរបស់លោកអ្នកអាចប្រព្រឹត្តទៅបានស្ទើរ គ្រប់ទីកន្លែងពេញ ២៤ម៉ោងក្នុងមួយថ្ងែ ទោះជាលោកអ្នកនៅគេហដ្ឋាន កន្លែងធ្វើការ ចេញទៅក្រៅប្រទេស ឬនៅតាមទីកំសាន្តលំហែកាយ ឲ្យតែឧបករណ៍ របស់លោកអ្នកមានតំណភ្ជាប់អុីនធឺណិត។ ជាមួយសេវាធនាគារតាមអុីនធឹណិត ប្រតិបត្តិការនិមួយៗត្រូវបានគ្រប់គ្រង និងត្រួតពិនិត្យយ៉ាងហ្មត់ចត់ចាប់ពីចំណុចចាប់ផ្តើម រហូតដល់ទីបញ្ចប់ដោយយន្តការកំណត់ និងចែងចែកការទទួលខុសត្រូវ និងសិទ្ធិរបស់អ្នកប្រើប្រាស់យ៉ាងច្បាស់លាស់។
អត្ថប្រយោជន៍
- លោកអ្នកអាចធ្វើប្រតិបត្តិការពីកន្លែងណាក៏បាន ដោយមិនចាំបាច់ទៅបញ្ជរធនាគារ លោកអ្នកអាចធ្វើប្រតិបត្តិការនៅផ្ទះ ឬក៏សូម្បីតែលោកអ្នកស្ថិតក្នុងកំឡុងពេលឈប់សម្រាកក៏ដោយ។
- លោកអ្នកចង់ធ្វើប្រតិបត្តិការនៅពេលណាក៏បានដោយពុំចាំបាច់គោរពតាមកាលវិភាគការងាររបស់ ធនាគារ ឬបារម្ភពីថ្ងៃឈប់សម្រាកចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាកទូទៅឡើយ ពីព្រោះលោកអ្នកអាចចូលទៅកាន់គណនីរបស់លោកអ្នកបាន ២៤ម៉ោងក្នុង ១ថ្ងៃ និង ៧ថ្ងៃក្នុង ១សប្ដាហ៍។
- អាចប្រើឧបករណ៍មួយចំនួនដូចជា ទូរស័ព្ទ កុំព្យូទ័រលើតុ ឬលើភ្លៅ ឬ Tablets ឬឧបករណ៍ផ្សេងៗទៀតសំរាប់ធ្វើប្រតិបត្តិការជាដើម ឲ្យតែមានតំណភ្ជាប់អុីនធឺណិត។
- មានសេវាធនាគារជាច្រើនអាចធ្វើបានតាមអុីនធឺណិត ដូចជា ទូទាត់វិក្កយបត្រ ផ្ទេរប្រាក់ បញ្ចូលទឹកប្រាក់ក្នុងប័ណ្ណវីសាកាស់កាត និងពិនិត្យមើល ឬទាញយករបាយការណ៍គណនីផ្សេងៗ ឬសាវតារប្រតិបត្តិ្កការ។
- រាល់ប្រតិបត្តិការអាចធ្វើបានដោយស្វ័យប្រវត្តិ និងធ្វើបច្ចុប្បន្នភាពភ្លាមៗដែរ ដោយពុំចាំបាច់ដាក់ស្នើលិខិតស្នាមផ្សេងៗ ហើយព័ត៌មានអំពីគណនីទៀតសោត ក៏មានសុក្រិតភាពដោយសារតែគ្រប់របៀបបែបបទសុទ្ធតែធ្វើឡើងដោយស្វ័យប្រវត្តិ។
- ងាយស្រួល ចំណេញពេលវេលា កាត់បន្ថយចំណាយច្រើនយ៉ាង និងរីករាយជាមួយនឹងកម្រៃសេវាអនុគ្រោះ។
- មិនគិតថ្លៃសេវាចុះឈ្មោះប្រើប្រាស់។
- មានសុវត្ថិភាព – ការពារដោយបច្ចេកវិទ្យា OTP Hard Token និង Soft Token ពេលធ្វើប្រតិបត្តិការ។
- ធនាគារផ្តល់សេវាគាំពារអតិថិជន ២៤ម៉ោងដើម្បីជួយដោះស្រាយបញ្ហាជូនអតិថិជន អតិថិជនអាចទំនាក់ទំនងមកកាន់មណ្ឌលសេវាកម្មអតិថិជនតាមរយៈ អុីមែល ទូរស័ព្ទ ឬមធ្យោបាយផ្សេងទៀតដែលធនាគារបានជំរាបជូនដើម្បីរាយការណ៍ និងទទួលការកិច្ចគាំពារលើបញ្ហាដែលបានជួបប្រទះ។
មុខងារសំខាន់ៗ
- ពិនិត្យ និងទាញយកសាវតារប្រតិបត្តិការ។
- ផ្ទេរប្រាក់ទៅគណនីច្រើនរបស់អតិថិជនតែមួយ។
- ផ្ទេរប្រាក់ ទៅធនាគារក្នុងស្រុក និង / ឬក្រៅស្រុក។
- ទូទាត់វិក្កយបត្រ (មានដូចជា សេវាអុីនធឺណិត ទឹកភ្លើង ទូរទស្សន៍ខ្សែកាប បញ្ចូលទឹកប្រាក់ទៅក្នុងវីសាកាសកាត)។
- កំណត់កាលវិភាគធ្វើប្រតិបត្តិការទូទាត់ (បញ្ជាទូទាត់) ដោយស្វ័យប្រវត្តិ។
របៀបសុំចុះឈ្មោះប្រើប្រាស់
ដើម្បីចុះឈ្មោះក្នុងការប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអុីនធឺណិតត្រូវមាន៖
- មានគណនីចរន្ត គណនីបញ្ញើមានកាលកំណត់ គណនីសន្សំផ្ទាល់ខ្លួន ឬគណនីប្រាក់កម្ចី
- បំពេញ «ទំរង់បែបបទសម្រាប់ប្រើប្រាស់សេវាធនាគារតាមអុីនធឺណិតជាលក្ខណៈបុគ្គល»
- ដាក់ស្នើ «ទំរង់បែបបទសម្រាប់ប្រើប្រាស់សេវាធនាគារតាមអុីនធឺណិតជាលក្ខណៈបុគ្គល» ដែលបានបំពេញនៅសាខា FTB ដែលជិតបំផុត។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់សាខាធនាគារ FTB ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកកាន់ធនាគារយើងខ្ញុំតាមរយៈទូរស័ព្ទលេខ ០២៣ ៨៦២ ១១១ សម្រាប់ការណែនាំបន្ថែម។