ទទួលបានការបញ្ចុះតម្លៃ ១៥% រាល់ការទិញទំនិញពីវ៉េបសាយ Net-A-Porter ជាមួយប័ណ្ណវីសា FTB

ទទួលបានការបញ្ចុះតម្លៃ ១៥% រាល់ការទិញទំនិញពីវ៉េបសាយ Net-A-Porter ជាមួយប័ណ្ណវីសា FTB

មិនទាន់មានប័ណ្ណឥណពន្ធវីសាFTBមែនទេ? សូមអញ្ជើញមកកាន់សាខារបស់យើងដែលនៅជិតលោកអ្នកបំផុតថ្ងៃនេះ!
វ៉េបសាយៈ https://www.net-a-porter.com
ប្រូម៉ូសិនកូដៈ VISANAP15
សុពលភាពរបស់ប្រូម៉ូសិន: រហូតដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១
បញ្ញត្តិ និងលក្ខខណ្ឌ

  • រយៈពេលនៃប្រូម៉ូសិនគឺចាប់ពីម៉ោង ០០:០១ នៃថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ដល់ម៉ោង ២៣:៥៩ នៃថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ (“រយៈពេលនៃប្រូម៉ូសិន”) សម្រាប់ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ។
  • សូមប្រើប្រូម៉ូសិនកូដ VISANAP15 នៅចុងបញ្ចប់ប្រតិបត្តិការទិញដើម្បីទទួលបានការបញ្ចុះតម្លៃ15% លើមុខទំនិញដែលបានជ្រើសរើស នៅលើវ៉េបសាយ NET-A-PORTER ដោយទូទាត់ជាមួយប័ណ្ណវីសាFTB (យោងតាមលក្ខខណ្ឌទាំងនេះ)
  • ប្រូម៉ូសិននេះផ្តល់ជូនសម្រាប់តែទំនិញដែលមានតម្លៃពេញតែប៉ុណ្ណោះ និងដោយមិនកំណត់ចំពោះការចំណាយអប្បបរមា ។
  • ការផ្តល់ជូននេះសម្រាប់តែប្រតិបត្តិការធ្វើឡើងនៅលើវ៉េបសាយ NET-A-PORTER តែប៉ុណ្ណោះ (https://www.net-a-porter.com) និងចំពោះការបញ្ជាទិញដែលនឹងត្រូវដឹកជញ្ជូនទៅកាន់អាសយដ្ឋាននៅក្នុងប្រទេសកម្ពុជា ។
  • ការផ្តល់ជូននេះមិនមានសុពលភាពសម្រាប់ស្លាកយីហោដូចតទៅ៖ Balenciaga, Gucci, Valentino, Prada និងគ្រឿងអលង្ការ និងនាឡិកាដៃល្អៗ និងស្លាកយីហោទាំងអស់ដែលបានរាយក្នុងតំណភ្ជាប់ខាងក្រោម មិនទទួលបានការបញ្ចុះតម្លៃនោះទេ៖ https://www.net-a-porter.com/content/help/brand-exclusions-apacbankfeb21/
  • ការផ្តល់ជូននេះមិនអាចប្រើរួមគ្នាជាមួយនឹងប្រូម៉ូសិនផ្សេងទៀត និងមិនអាចប្តូរជាសាច់ប្រាក់ ឬផលិតផលផ្សេងទៀតបាននោះទេ ។ ការផ្តល់ជូននេះមិនមានសុពលភាពសម្រាប់ការទិញលើផលិតផលដែលលក់ក្នុងតម្លៃពិសេស (SALE items) ឬ ប័ណ្ណអំណោយនោះទេ (Gift Cards) ។
  • ប្រូម៉ូសិននេះត្រូវបានគ្រប់គ្រងដោយលក្ខខណ្ឌដែលមានចែងនៅទីនេះ និងលក្ខខណ្ឌផ្សេងៗទៀតដែលកំណត់ដោយ Net-A-Porter នៅលើវ៉េបសាយរបស់ខ្លួន។
  • Net-A-Porter រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្តូរ ឬបញ្ឈប់ការផ្តល់ជូនខាងលើនៅពេលណាក៏បាន និងកែប្រែបញ្ញត្តិ និងលក្ខខណ្ឌនានាតាមពេលវេលា ។
  • ការផ្តល់ជូននេះគឺមិនអាចផ្ទេរបាន មិនផ្លាស់ប្តូរបាន និងមិនមានសាច់ប្រាក់ត្រូវបានផ្តល់ជូនជំនួសនោះទេ ។
  • ក្នុងករណីដែលមានវិវាទកើតឡើង Net-A-Porter រក្សាសិទ្ធិក្នុងការសម្រេចចុងក្រោយ ។
  • Net-A-Porter រក្សាសិទ្ធិក្នុងការទុកជាមោឃភាព លុបចោល ផ្អាក ឬកែប្រែប្រូម៉ូសិននៅពេលចាំបាច់។
  • FTB និង VISA មិនទទួលខុសត្រូវចំពោះម្ចាស់ប័ណ្ណលើការទាមទារ ឬបញ្ហាណាមួយទាក់ទងការទទួលបាន ឬភាពរីករាយណាមួយដែលនឹងត្រូវទទួលបានពីការផ្តល់ជូននេះទេ ។