ផ្ញើប្រាក់ចេញ-ចូលក្រៅប្រទេស និងមានឱកាសឈ្នះរង្វាន់ iPhone 12 Pro Max

ផ្ញើប្រាក់ចេញ-ចូលក្រៅប្រទេស និងមានឱកាសឈ្នះរង្វាន់ iPhone 12 Pro Max

សុពលភាពប្រូម៉ូសិន៖ ចាប់ពីថ្ងៃទី០១ មីនា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១
រូបិយប័ណ្ណ៖ សម្រាប់តែរូបិយប័ណ្ណដូចមានផ្តល់ជូនក្នុងតារាងប្តូរប្រាក់ប្រចាំថ្ងៃ
រង្វាន់៖

ចំណាត់ថ្នាក់រង្វាន់ ប្រភេទរង្វាន់ ចំនួនរង្វាន់
រង្វាន់ទី១ iPhone 12 Pro Max ១ រង្វាន់
រង្វាន់ទី២ Samsung A Series ៤ រង្វាន់
រង្វាន់ទី៣ FTB Caltex Co-Branded Card $100 ២០ រង្វាន់
រង្វាន់ទី៤ FTB Caltex Co-Branded Card $50 ២០ រង្វាន់
រង្វាន់ទី៥ FTB Caltex Co-Branded Card $25 ២០ រង្វាន់

បញ្ញតិ និងលក្ខខណ្ឌ

  • កម្រៃនៃការផ្ញើគឺយោងតាមអត្រាកម្រៃស្តង់ដារធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ។
  • ចំនួនទឹកប្រាក់អប្បបរិមាក្នុងការធ្វើប្រតិបត្តិការផ្ទេរចេញ/ចូលតម្រូវចាប់ពី US$ 2,000 (ពីរពាន់ដុល្លារអាមេរិក) សមមូលឡើងទៅក្នុងមួយប្រតិបត្តិការ ។
  • ការផ្តល់ជូននេះសម្រាប់គ្រប់អតិថិជន (ទាំងអតិថិជនដែលមានស្រាប់ និងអតិថិជនថ្មី) ។
  • បុគ្គលិក និងថ្នាក់ដឹកនាំទាំងអស់របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាមិនមានសិទ្ធិចូលរួមប្រូម៉ូសិននេះទេ ។
  • គ្រប់ប្រតិបត្តិការត្រូវធ្វើឡើងក្នុងរយៈពេលសុពលភាពប្រូម៉ូសិន ។
  • រង្វាន់មិនអាចផ្ទេរ ឬប្តូរជាសាច់ប្រាក់ ឬប្តូរជាផលិតផលផ្សេងបាននោះទេ ។
  • អ្នកឈ្នះរង្វាន់តម្រូវឲ្យមកទទួលរង្វាន់យ៉ាងយូរ១៥ថ្ងៃក្រោយថ្ងៃដែលធនាគារFTB ប្រកាសអ្នកឈ្នះរង្វាន់ ។ ក្នុងករណីដែលអ្នកឈ្នះរង្វាន់មិនបានមកទទួលតាមកាលបរិច្ឆេទដូចបានកំណត់ ធនាគារមានសិទ្ធិជ្រើសរើសអ្នកឈ្នះថ្មីមកជំនួស ។
  • អ្នកដែលឈ្នះរង្វាន់ក្នុងកម្មវិធីនេះ យល់ព្រមអនុញ្ញាតិឲ្យធនាគារអាចបង្ហាញនូវឈ្មោះ សញ្ជាតិ និងប្រទេស នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម និង/ឬគេហទំព័ររបស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ។
  • ការចាប់រង្វាន់នឹងត្រូវប្រព្រឹត្តិនៅសប្តាហ៍ទី១នៅខែបន្ទាប់ នៅទីស្នាក់ការកណ្តាលរឺសាខារបស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (facebook.com/ftbcambodia) ។
  • សម្រាប់រង្វាន់ទី១ (iPhone 12 Pro Max) នឹងត្រូវធ្វើការចាប់រង្វាន់ក្រោយពេលប្រូម៉ូសិនត្រូវបានបញ្ចប់ ។
  • ការផ្តល់ជូនគឺឈរនៅលើគោលការណ៍ឯករាជ្យ ដោយមិនទាក់ទងទៅនឹងការផ្តល់ជូន ឬការរៀបចំណាមួយរវាងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា និងអ្នកឈ្នះរង្វាន់នោះទេ ។
  • ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្តូរ ឬកែសម្រួលលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនចាំបាច់មានការជូនដំណឹងជាមុនឡើយ ។